ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានបញ្ជាក់អំពីក្រសួងការបរទេសជំរុញការកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មី សម្រាប់ពលករខ្មែរនៅម៉ាឡេស៊ី ។
ការចេញសេចក្តីជូនព័ត៌មាននេះ បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានថា ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មី ដោយចំណាយថវិកាយ៉ាងច្រើន នៅពេលលិខិតឆ្លងដែនចាស់ អស់សុពលភាព ហើយមិនអាចពន្យារតទៅទៀតបាន ទើប ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់វិធានការជំរុញការកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មីនេះ ។ ខាងក្រោមនេះគឺជាសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ករណីកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មីសម្រាប់ពលករខ្មែរនៅម៉ាឡេស៊ី៖