ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន៧នាក់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យ៧នាក់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកក្តដាឆ្នាំ២០១៧ នៅចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ
ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ៧នាក់  ១-ឈ្មោះ គិន រតនា ហៅជ័យ ភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

២-ឈ្មោះ គាំ ចាន់ ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយ មុខរបរនេសាទត្រី (ឃាត់ខ្លួន) ។

៣-ឈ្មោះ គាំ មាន ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។

៤-ឈ្មោះគាំ ដា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរនេសាទត្រី (ឃាត់ខ្លួន) ។

៥-ឈ្មោះ ស៊ឹម លីហេង ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង២ ឃុុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរសិស្ស(គេចខ្លួន)

៦-ឈ្មោះ រី បេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀន
ស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ (គេចខ្លួន) ។

៧-ឈ្មោះ ណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនៅ
ផ្ទះ(គេចខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច, ទូរស័ព្ទដៃចំនួន១៣គ្រឿង ម៉ាក iphoneចំនួន០២គ្រឿង (iphone.5 ចំនួន០១គ្រឿងម៉ាក
ipone.7ចិន ចំនួន០១គ្រឿង),
ម៉ាកNOKIAចុចពិលចំនួន០៣
គ្រឿង , ម៉ាកSAMSUNGចំនួន
០២គ្រឿង, ម៉ាកCamfone ចំនួន
០៥គ្រឿងនិងម៉ាកKPHONE
ចំនួន០១គ្រឿង, កង់ចំនួន០១គ្រឿង, ដែកកេះចំនួន០៧, សំភារះសំរាប់វិចខ្ចប់និងប្រើ និង
ប្រាស់មួយចំនួន ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានអ្នកកំពុងតែជួញដូរគ្រឿងញៀននៅចំណុចក្នុងបរិវេណវត្តស្តៅកន្លែង កំលាំងប៉ុស្តិ៍សហការជាមួយកំលាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះដល់ចំណុចកើត
ហេតុក៏ឃើញជនសង្ស័យចំនួន០៤នាក់ ៖ ឈ្មោះគិន រតនា,
ឈ្មោះ ស៊ឹម លីហេង , ឈ្មោះ រី
បេ និងឈ្មោះណាង កំពុងធ្វើ
សកម្មភាពជួញដូរគ្រឿងញៀន
ភ្លាមនោះកំលាំងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះគិន រតនា រួមនឹងថ្នាំញៀនចំនួន
០១កញ្ចប់តូច ចំនែកជនសង្ស័យចំនួន០៣នាក់ទៀតបានរត់គេចខ្លួនបាត់ ពេលនោះកំលាំងយើង
បាននាំជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍ ។

នៅចំពោះមុខកម្លាំងសមត្ថកិច្ចជនសង្ស័យឈ្មោះ គិន រតនាបានឆ្លើយសារភាពថា ៖ខ្លួនពិតជាបាន
ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ពិតប្រាកដមែន ចំពោះថ្នាំញៀន០១កញ្ចប់តូចនេះគឺខ្លួនលក់
អោយមិត្តភ័ក្កខាងលើក្នុងតំលៃ២០០០០រៀល(ពីរម៊ឺនរៀល)
ហើយថ្នាំញៀននេះគឺខ្លួនបានទៅយកពីឈ្មោះ គាំ មាន (ពូបង្កើតឈ្មោះ គិន រតនា) ដែលជាថ្នាំ របស់ឱពុកខ្លួនឈ្មោះ គាំ ចាន់ទុកដើម្បីជួញដូរ។

ដោយមានបទបញ្ជាពីលោកស្នងការ ស្នងការរងទទួលផែននិងសម្របសម្រួលពីលោកព្រះរាជ
អាជ្ញា ចូលរួមដោយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាល មេភូមិឆែកឆេរផ្ទះជនសង្ស័យឈ្មោះគាំ ចាន់ រកឃើញ ទូរសព្ទ័ដៃចំនួន១២គ្រឿង
ម៉ាកipone.7ចិន ចំនួន០១គ្រឿង, ម៉ាក NOKIA ចុចពិលចំនួន០៣គ្រឿង ,ម៉ាកSAMSUNGចំនួន០២គ្រឿង, ម៉ាកCamfone ចំនួន
០៥គ្រឿងនិងម៉ាកKPHONE ចំនួន០១គ្រឿង ដែលអ្នកប្រើប្រាស់បានដាក់បញ្ចាំដូរយកថ្នាំ និងឧបករណ៍វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕


ចែករំលែក៖