ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីសាលាខេត្តកំពង់ធំទំនង់មានតែអ្នកធ្វើការខ្ជីខ្ជារ មិនយកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹងការចេញលិខិតស្នាម

ចែករំលែក៖

ខេត្តកំពង់ធំ៖ មន្រ្ដីរាជការមួយចំនួនធំបានរិះគន់លើ រដ្នបាលសាលាខេត្តកំពង់ធំថា ទំនង់មានតែអ្នកធ្វើការខ្ជីខ្ជារមិនយកចិត្តទុកដាក់ គ្រាន់តែលិខិតច្បាប់មួយសន្លឹក ក៏ធ្វើខុសដែរ បើថាអ្នកឆ្ងាយ មកពី អ៊ីរ៉ុបទៅថា វាមិនដឹង ចុះអ្នកនៅនឹងខេត្តនេះរាប់ឆ្នាំហើយ ហេតុអី នៅតែធ្វើខុសទៀត ។

ជាក់ស្ដែង ក្នុងលិខិតច្បាប់មួយសន្លឹកដែលធ្វើច្បាប់ឲ្យ អ្នកសុំជួសជុលទំនប់អាងចាស់ ស្ដារប្រឡាយចាស់ និងលើកភ្លឺស្រែចាស់ នៅតំបន់២ ស្ថិតនៅក្នុង ភូមិចំបក់ ឃុំសំព្រោជ  ស្រុកស្ទោង ខេត្តកំពង់ធំ បែរជា ដាក់ឆ្លងមកអភិបាលស្រុកសន្ទុកទៅវិញ  ត្រង់នេះហើយដែលធ្វើឲ្យមហាជនរិះគន់ថា សាលាខេត្តកំពង់ធំសម្បូរទៅដោយអ្នកធ្វើការខ្ជីខ្ជារ ។

ពាក់ព័ន្ធទៅនឹងលិខិតនេះ លោក ព្រឹម រដ្នា បានប្រាប់តាមទូរស័ព្ទថា នេះជាកំហុសបច្ចេកទេស របស់អ្នកធ្វើច្បាប់មិនបានពិនិត្យ ។ និយាយដូច្នេះ ចុះមុននិងចេញឲ្យអភិបាលខេត្ត  ស៊ីញ៉េ បោះត្រា ចេញជាផ្លូវការ ហេតុអី លោកមិននាំគ្នាពិនិត្យ ដល់ពេលចេញជាសាធារណៈ បែរនិយាយថា ខុសបច្ចេកទេស៕ ប៊ុន រិទ្ធី


ចែករំលែក៖