ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងទុយយោប្រេងសាំងឆេះរថយន្តមួយគ្រឿងទាំងព្រឹកនៅផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តមួយគ្រឿងបានឆ្លងចរន្តឆ្លងចរន្ទទុយយោសាំងបណ្តាលឲ្យឆាបឆេះទាំងព្រឹក ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងកម្លាំងសមត្ថិកិច្ចចុះជួយអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ មុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបញ្ជាក់ថា មានអគ្គីភ័យឆេះរថយន្ត១គ្រឿង ម៉ាក ធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-6896
បើកបរដោយឈ្មោះ ឆឹម ឬទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ នៅផ្ទះD ៥៤ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបើកពីកើតទៅលិច ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដល់ចំណុចខាងលើ ក៏ឆេះផ្នែកខាងក្រោយរថយន្ត។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ កើតឡើងដោយសារបណ្តាលមកពីឆ្លងទុយយោប្រេងសាំង រថយន្តខូចខាតទាំងស្រុង ។ កម្លាំងអធិការដ្ឋាន និងប៉ុស្តិ ៣៥ នាក់ រថយន្តពន្លត់ អគ្គីភ័យស្រុកចំនួន២ គ្រឿងប្រើប្រាស់ទឹកអស់ ៤រថយន្ត ៕

 

 


ចែករំលែក៖