ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និង៤នាក់ទៀតមានអាការក្អួតចង្អោរ បន្ទាប់ពីស្ងោរដំឡុងមីហូប

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ដំឡូងមីបានប្រហារជីវិតក្មេងស្រីម្នាក់ភ្លាមៗ ក្រោយពីបានបរិភោគដំឡូងស្ងោរួច និង៤នាក់ ផ្សេងទៀតបានរងរគ្រោះធ្ងន់ ស្រាល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

តាមការឲ្យដឹងពីសមត្ថកិច្ចថា ករណីដែលបណ្ដាលឲ្យមានការពុលដំឡូងមី គឺដោយតែជនរងគ្រោះទាំងនោះបានយកដំឡូងមីទៅស្ងោហូបជុំគ្នា។

ដំឡូងមី ដែលយកមកស្ងោហូបបណ្ដាលឲ្យពុលនេះ សង្ស័យដាក់ជីគីមី និងបាញ់ថ្នាំជុំនួយឲ្យល្អ និងឆាប់ធំហើយទើបបង្កឲ្យមានសារធាតុពុល ពីព្រោះបើដំឡូងដាំរបៀបធម្មជាតិ គឺមិនមានសារធាតុពុលទេ តែងតែស្ងោនិងដុតបរិភោគបាន។

ជនរងគ្រោះដោយសារពុលដំឡូងមី ទី១-ឈ្មោះ លី លាង ភេទស្រី អាយុ ១ ឆ្នាំ រស់នៅភូមិខាងលើ បណ្តាលឲ្យស្លាប់

២- ឈ្មោះ នាង លីហ៊ាន ភេទប្រុស អាយុ ១១ ឆ្នាំ រស់នៅភូមិជាមួយគ្នា ( ធ្ងន់ ) ។

៣- ឈ្មោះ នាង សុខហ័រ ភេទស្រី អាយុ០៩ឆ្នាំ រស់នៅភូមិជាមួយគ្នា ( ធ្ងន់ )

៤- ឈ្មោះ តាន់ ស៊ាវមីុ ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិជាមួយគ្នា ( ស្រាល )

៥- ឈ្មោះ ជិន ដាវុធ ភេទ ប្រុសអាយុ ១០ ខែ រស់នៅភូមិជាមួយគ្នា (ស្រាល ) ។

បច្ចប្បន្នជនរងគ្រោះ ដែលបានស្លាប់សមត្ថកិច្ចកោសល្យវិច្ចយ័រួចប្រគល់ជួនក្រុមគ្រួរសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីរីឯជនរងគ្រោះធ្ងន់ស្រាលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង៕ ប៉ែន នួន


ចែករំលែក៖