ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗក្នុង និងក្រៅស្រុកនឹងបង្ហាញវត្តមានក្នុងក្លិបកម្សាន្ត EMPIRE

ចែករំលែក៖

ភ្នំពេញ៖ តារាល្បីៗជាតៀ និងអន្តរជាតិមានតារាចម្រៀង ឌីជេ នឹងបង្ហាញវត្តមានក្នុងក្លិបកម្សាន្តថ្មីមួយ នៅរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីក្លិបកម្សាន្ត EMPIRE ទើបតែរៀបចំពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការកាលពីរាត្រីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៧ ក្រោមការចូលរួមពីភ្ញៀវកិត្តិយសលំដាប់ៗ និងតារាមួយចំនួនយ៉ាងច្រើនកុះករ ។

អ្នកនាង ដាណា ជា ថៅកែក្លិប EMPIRE បានរៀបរាប់ឲ្យដឹងថា ក្រោយពីទទួលជោគជ័យជាមួយក្លិបRCA ក្រោមការមានចំណូលចិត្តអ្នកនាង និងស្វាមីបានសម្រេចចិត្តបង្កើតកន្លែងកម្សាន្ត មានតន្ត្រីកំដរអារម្មណ៍ពេលរាត្រីនេះថ្មីមួយទៀតដែលសម្រេចដាក់ឈ្មោះពីជំនួញទី១ ។ ថៅកែវ័យក្មេងូបនេះបន្តទៀតថា ក្លិបEMPIREរូបនេះ បន្តថា កន្លែងកម្សាន្តថ្មីនេះមានលក្ខណៈខុសពីកន្លែងចាស់ ដោយយើងមានការចាក់ភ្លេងកម្សាន្តជាមួយឌីជេល្បីៗ ចូលរួមនិងអាចមានទាំងតារាល្បីៗខ្មែរយើងលំដាប់កំពូល ចូលរួមព្រមទាំងតារាបរទេស ដូចជាថៃ ឬប្រទេសមួយចំនួនផងដែរ ។ បើនៅRCA មានក្រុមតន្ត្រីប្រគំជាមួយនិងតារាចម្រៀងពេញនិយមខុសពីទីនេះ យើងមានតែរំលេចជាការចាក់ភ្លេងល្បីៗ បទលេចធ្លោលំដាប់ពិភពលោក ទើបចេញថ្មីជូនអ្នកគាំទ្ររាំកម្សាន្ត។ ជំនួញថ្មីនេះ បានចំណាយដើមទុនជិតមួយលានដុល្លារដោយមានទីតាំងស្ថិតនៅក្បែរកោះពេជ្ររាជធានីភ្នំពេញ ។

លោកបញ្ញាសិទ្ឋតារាចម្រៀង ដែលបម្រើការងារទាំងច្រៀង និងធ្វើពិធីករនៅក្លិបRCA បានឲ្យដឹងថា លោកបានចូលរួមសម្ពោធក្លិបថ្មីនេះ ក្នុងនាមជាពិធីករដំណើរការកម្មវិធីទាំងមានអារម្មណ៍រីករាយថា ក្លិបមួយនេះគឺសាងសង់ឡើងក្នុងទីតាំងធំទូលាយអាចផ្ទុកមនុស្សដល់ទៅជិត១ពាន់នាក់ជាមួយនិងភ្លើងពណ៌ទំនើបឆ្វេចឆ្វាចពេញនិយម ។ នេះជាការរីកចម្រើនមួយទៀត សម្រាប់ក្លិបកម្សាន្តរបស់ខ្មែរយើង ដែលមានការដើរទៅមុខទាន់សម័យ។ អ្វីដែលពិសេសមានទាំងការគ្រោងអញ្ជើញតារាចម្រៀងថ្នាក់កំពូលៗ ក្នុងនិងក្រៅស្រុកមកកំដរបរិយាកាសឲ្យកក្រើកមិនចាញ់ទីតាំងចាស់នោះឡើយ៕  វឌ្ឍនា


ចែករំលែក៖