ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូមួយគ្រឿងម៉ាកPCX សង្ស័យស្រវឹងស្រា ហើយបានបើល្បឿនលឿន ក៏ចាប់ហ្រ្វាំងបូមមុខបណ្ដោយឲ្យដួលបាក់ដៃខាងឆ្វេង។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង៣និង១៣ភ្លឺ ថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចស្តុបចំការមន តាមបណ្ដាយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បាន ជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI.4836 ជិះតាមបណ្ដាយផ្លូវសុធារស ពីលិចទៅកើត លុះមកស្តុបចំការមន ក៏បានចាប់ហ្វ្រាំងបូមមុខបណ្ដាលឲ្យដួលរងរបួសបាក់ដៃខាងឆ្វេង ភ្លាមនោះ សម្ថតកិច្ចប៉ុស្តិ៍ទន្លេបាសាក់ដែលល្បាតឃើញ បានជួយហៅសង្រ្គោះ មន្ទីរឯកជន ឲ្យមកដឹកយកអ្នករបួស ទៅព្យាបាល។ ចំណែកម៉ូតូត្រូវបានប៉ូលិសប៉ុស្តិ៍ទន្លេបាសាក់ យកទៅរក្សាទុករង់ចាំ អ្នកផ្ទះមកទទួលយកវិញ៕ សរស្មី