ព័ត៌មានទាន់ហេតុការណ៍៖

នាវាស្រាវជ្រាវបាតសមុទ្ររបស់ចិន បានវិលត្រឡប់មកវិញ ក្រោយរយពេល ជាង៧ខែ

ចែករំលែក៖

ក្រោយពេលចិនទទួលបានជោគជ័យនៅក្នុងវិស័យស្រាវជ្រាវដែនអវកាស ចិន ក៏បានបង្កើនការស្រាវជ្រាវនៅបាតុសមុទ្រផងដែរ ដោយចិនបានប្រើប្រាស់នាវាមុជទឹកគ្មានមនុស្សបើក Xiangyanghong 10 ទៅស្រាវជ្រាវនៅតំបន់សមុទ្រ ឥណ្ឌា។

លោក Li Huaiming អ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងគម្រោងនោះបាននិយាយថា ដំណើរកម្សាន្តនេះ គឺដើម្បីស្វែងយល់ពីឧស្ម័នប៉ូឡូម៉ីល្លីត ជារ៉ែនៅបាតសមុទ្រ ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ៣០,០០០ម៉ែត្រការ៉េ ក្រោមកិច្ចសន្យា ដោយបានចុះហត្ថលេខារវាងចិន នឹងអាជ្ញាធរអូតានី “International Seabed Authority”។

តាមសារព័ត៌មានChina Mail បានផ្សាយថា នាវាវិទ្យាសាស្ត្រ របស់ប្រទេសចិន ដែលមានឈ្មោះ “Xiangyanghong 10” បានវិល ត្រឡប់ ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីការធ្វើដំណើរទៅកាន់ភាគនិរតីមហាសមុទ្រឥណ្ឌា ដែលមានរយៈពេលជាង២០០ថ្ងៃ ចំពោះនាវានេះ បានចតនៅកំពង់ផែ Zhoushanខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ។

អ្នកវិទ្យាសាស្ដ្រ បានប្រើនាវាគ្មានមនុស្សជិះ Qianlong 2 ដើម្បីជ្រមុជទឹកចំនួន៨ ដែលមានជម្រៅដល់ទៅ ៣,៣២០ ម៉ែត្រ។ លោក Li បាននិយាយថា Qianlong 2 បានចំណាយពេល១៧០ ម៉ោងធ្វើដំណើរប្រវែង ៤៥៦គីឡូម៉ែត្រសម្រាប់ ការស្រាវជ្រាវដែលបង្ហាញថា វាអាចនៅលើដីស្មុគស្មាញនៅក្រោមទឹក។

លោក Li បានបន្តថា បច្ចេកវិទ្យាទំនើបដទៃទៀត របស់ប្រទេសចិនក្នុងការរុករករ៉ែ ប៉ូលីម៉ីតហ្វាលហ្វីល ត្រូវបាន គេប្រើផងដែរ។ Xiangyanghong 10 គឺជានាវាស៊ើបអង្កេតវិទ្យាសាស្រ្ត មហាសមុទ្រចិន ដំបូងគេដែល ត្រូវបានសាងសង់ឡើង ដោយមានការចូលរួម ពីក្រុមហ៊ុនឯកជនមួយ៕ ម៉ែវ សាធី


ចែករំលែក៖