ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកនេសាទនៅសមុទ្រខេត្តព្រះសីហនុ សង្គ្រោះបាន២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុៈ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង០៩និង៣០នាទី​មានករណីលិចទូកឈើកន្ទុយវែងប្រភេទនេសាទអូសមងបង្គា នៅចម្ងាយប្រហែល១គីឡូម៉ែត្រ​ខាងជើងកោះដែកគោល​ លុះដល់ម៉ោង ១០និង២៥នាទី ថ្ងៃដដែល ត្រូវបានទូកយន្តប្រភេទដឹកភ្ញៀវទេសចរណ៍ខ្នាតធំរបស់ក្រុមហ៊ុនកោះរ៉ុង ដាយស៊ីនធឺជួយសង្គ្រោះ ខណៈជនរងគ្រោះទាំង២នាក់ខាងលើកំពុងហែលទឹកតោងជាមួយប៊ីដុង ជរ័​នៅខាងជើងកោះដែកគោលប្រហែល២គីឡូម៉ែត្រ ដោយ ជួយសង្រ្គោះយកមកប្រគល់ឲ្យកម្លាំងជំនាញប្រចាំការគោលដៅផែទេសចរណ៏។

តាមជនរងគ្រោះឲ្យដឹងថា ទូកនេសាទដែលលិចនេះ ដោយសារពេលកំពុងនេសាទទម្លាក់មងបង្គារ ក៏មានខ្យល់កន្រ្តាក់ និងមានភ្លៀង​ ទឹករលកធំៗ​ បណ្តាលឲ្យ​ ក្រឡាប់​ទូក​ លិចបាត់ទៅក្នុងសមុទ្រតែម្តង។

ជនរងគ្រោះទាំង២នាក់មាន៖ ឈ្មោះ​ ជ័យ​ សំអុល​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបរអ្នកបើកបរ​ទូក​ (ត្រូវជា​ ម្ចាស់ទូក) ទីលំនៅបច្ចុប្បន្នក្រុម២៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ​ សាង​ មឿន ​ភេទប្រុស​ អាយុ៤៧ឆ្នាំ បុខរបរកម្មករនេសាទ​ ទីលំនៅ​ បច្ចុប្បន្នក្រុម២៥​ ភូមិ៣​ សង្កាត់១​ ក្រុងព្រះសីហនុ ខេត្តព្រះ​ សីហនុ៕ ឆ្លាម សមុទ្រ


ចែករំលែក៖