ខេត្តស្ទឹងត្រែង៖ នារីស្រស់ស្អាតម្នាក់ដាច់ចិត្តចុះចោលផ្ទះ ក្រោយពីបែកការណ៍រឿងលួចមានសហាយដោយទុកឲ្យប្តីនៅជាមួយកូនទី១ និងម្តាយក្មេកក្នុងសភាពក្រៀមក្រំ ។
បុរសជាប្តីបាននិយាយរៀបរាប់ថា គាត់បានតាមទាន់ប្រពន្ធកំពុងផ្ញើសារសាសងគ្នាជាមួយប្រុសថ្មីបន្ទាប់មករូបគាត់ក៏ចាប់ទូរស័ព្ទមកមើលតែត្រូវប្រពន្ធទាញទូរស័ព្ទពីដៃគាត់មកវិញរួចបោកចោលទាំងរបស់ខ្លួនថែមទៀត ។
បុរសជាប្តីបានបន្តថា ប្រពន្ធរបស់គាត់បានរត់ចេញពីផ្ទះ២លើកមកហើយលើក ទី១ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ដោយ យកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ខ្សែកប្លាកទីន១ខ្សែ និង លុយមួយចំនួន។ ក្រោយមកនៅថ្ងៃទី៤ ខែកក្កដា ២០១៧ ប្រពន្ធក៏បានត្រឡប់មក ផ្ទះវិញ។ ចំណែកលើកទី២នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៧ ដោយយកកូនទី២(កូន ពៅ)ទៅជាមួយផង ។
ម្តាយនារីរត់ចេញពីផ្ទះបានឲ្យដឹងថា កូនប្រសាឈ្មោះ សឿន តឿន អាយុ២៧ ឆ្នាំ ជនជាតិព្រៅ រស់នៅភូមិរាជានុកូល ក្រុង-ខេត្តស្ទឹងត្រែង។ រីឯកូនស្រីរបស់គាត់ ឈ្មោះ ខាំ សុធី អាយុ២៣ឆ្នាំ អ្នកទាំង២ បានរៀបការតាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១១មកម្លេ៉ះ ។
បុរសជាប្តីបានរៀបរាប់ទៀតថា រូបគាត់គ្រាន់តែសំណូមពរឲ្យប្រពន្ធត្រឡប់មកផ្ទះវិញ ហើយគិតថាចង់លែងលះគ្នាគាត់សូមលែងលះតាមច្បាប់កុំធ្វើបែបនេះបើទៅគឺទៅម្នាក់ឯងទៅ ព្រោះគាត់អាណិតកូនពៅខ្លាចប្តីថ្មីធ្វើបាបកូន ។
បុរសជាប្តីបានបន្ថែមថា ប្រសិនបើប្រពន្ធ របស់គាត់ត្រឡប់មកវិញម្តងទៀតគាត់មិនទទួលយកធ្វើជាប្រពន្ធទៀតទេ ប៉ុន្តែបើ នាងព្រមលុតជង្គង់សំពះសុំទោសគាត់និងម្តាយក្មេកគាត់លើកលែងទោសឲ្យម្តងទៀត ៕ សហការី