ព័ត៌មានទាន់ហេតុការណ៍៖

កាតារទាមទារប្រាក់សំណងរាប់សិបពាន់លានដុល្លារពីប្រទេសជិតខាង

ចែករំលែក៖

ព្រះរាជអាជ្ញាប្រទេសកាតារនឹងទាម ទារពីគូសត្រូវរបស់ខ្លួនឲ្យសងសំណងជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ ក្រោយពេលប្រទេសសាវឌីអារ៉ាប៊ីអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានឡោមព័ទ្ធសេដ្ឋកិច្ចប្រទេស របស់ខ្លួន។

កាលពីថ្ងៃទី៩ ខែកក្កដា ព្រះរាជអាជ្ញា Ali Bin Fetais Al Marri បានប្រកាសឲ្យដឹង ថា ប្រទេសកាតារ នឹងបង្កើតគណៈកម្មការដើម្បីវាស់វែងពីការខូចខាត និងទាមទារប្រាក់សំណងពី៤ប្រទេសខាងលើ។

ចំណែក៤ប្រទេសខាងលើនោះដែរក៏បានទាមទារឲ្យកាតារសងសំណងទៅខ្លួនវិញដែរដោយមូលហេតុប្រទេសកាតារ បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ ពួកគេ។

ព្រះរាជអាជ្ញាកាតារបានលើកឡើងថា សំណើទាមទារសំណងខាងលើ ក្រោយ ពេលដែលមានក្រុមហ៊ុន និងពលរដ្ឋជា ច្រើនរងផលប៉ះពាល់ដោយសារតែច្បាប់ដាក់ទណ្ឌកម្មផ្តាច់ទំនាក់ទំនងជាមួយ កាតារពី៤ប្រទេសខាងលើ ធ្វើឲ្យវិស័យ អាកាសចរណ៍ ក៏ដូចជាការធ្វើតំណើរផ្លូវគោកក៏ត្រូវបានរារាំង។

កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Rex Tillerson បាន បំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់ឈូងសមុទ្រដើម្បីជំរុញឲ្យមានដំណោះស្រាយ បញ្ចប់វិវាទនៅតំបន់ឈូងសមុទ្រ។ បច្ចុប្បន្នប្រទេសគុយវ៉ែតដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយវិបត្តិ ដែលមិនធ្លាប់កើតមានជាច្រើនឆ្នាំកន្លងមកនៅក្នុងប្រទេសតំបន់ឈូងសមុទ្រសម្បូរ ប្រេង។

ប្រទេសអារ៉ាប់ មាន សាវឌីអារ៉ាប៊ី បារ៉ែន អារ៉ាប់រួម និងអេហ្សុីប បានចោទប្រកាន់ ប្រទេសកាតារ និងអាមេរិកថា បានចូលរួមដៃគ្នាក្នុងការផ្គត់ផ្គង់ឧបត្ថម្ភជំនួយទៅឲ្យក្រុមភេវរកម្មជីហាដ ហើយអ្វីដែលពួកគេ ទាមទារនោះ គឺការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសកាតារសារជាថ្មី ប៉ុន្តែចម្លើយដែលទទួលហាក់មិនសូវសមដូច បំណងឡើយ។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រដ្ឋា ភិបាលកាតារបានចោទប្រកាន់ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត សហព័ន្ធអារ៉ាប់រួម បារ៉ែន និងប្រទេសអេហ្ស៊ីបថា មានការឈ្លានពាន យ៉ាងច្បាស់លាស់ ហើយបានលើកឡើង ថា ការចោទប្រកាន់ដែលបានលើកឡើង នៅពេល ដែលពួកគេកាត់ផ្តាច់ទំនាក់ទំនងកាលពីមួយខែមុនត្រូវបានបង្កើតឡើងយ៉ាង ច្បាស់លាស់ដើម្បីប្រឆាំងនឹងប្រទេសកាតារនៅភាគខាងលិច។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប់ចំនួន៤ បានចោទប្រកាន់ប្រទេសកាតារថាបានគាំទ្រក្រុមភេវរកម្ម និងបដិសេធការរួមគំនិតជាមួយអុីរ៉ង់ក្នុងតំបន់ដូហា ដោយក្នុងនោះអារ៉ាប់បានទាមទារសំណើ១៣ចំណុច ដើម្បីបំបាត់វិបត្តិនយោបាយរបស់ខ្លួន ក្នុងនោះរួមមានចំណុចធំៗចំនួន៣រួមមាន ទី១.បិទបណ្ដាញទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា និងសាខារបស់ខ្លួន ទី២.ត្រូវបញ្ឈប់ការអភិវឌ្ឍមូលដ្ឋានទ័ពទួរគីនៅក្នុងប្រទេស និងទី៣.កាត់បន្ថយទំនាក់ទំនងការទូតជាមួប្រទេសអុីរ៉ង់៕ ម៉ែវ សាធី

Ali Bin Fetais Al Marri


ចែករំលែក៖