ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​កាន់​កាប់​រក្សាទុក​ថ្នាំ​ញៀន​ខុស​ច្បាប់​ ត្រូវ​នគរបាល​ចាប់​ខ្លួន​ ជាមួយ​នឹង​ថ្នាំ​ញៀន​២កញ្ចប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍​ទោ​សួស​ សិលា​ នាយការិ​យា​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យដឹង​ថា​ នៅវេលាម៉ោង២១,​៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នគរបាល​ ប្រ​ឆាំងគ្រឿងញៀន​ខេត្ត​ សហការ​ជាមួយ​កម្លាំងអធិការក្រុង ចុះបង្ក្រាប​ អំពើ​លក់​គ្រឿងញៀនមួយករណី នៅចំណុចក្រោយពេទ្យកម្មករ ក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងនោះចាប់បានជនសង្សយ័១ នាក់ ឈ្មោះតេង ហ៊ីន ភេទប្រុស អាយុ២៣ឆ្នាំ​ មុខរបរ បុគ្គលិកហាងចិន កំរិតវប្បធម៌ ថ្នាក់ទី១១ថ្មី ស្រុកកំណើត ភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចាប់យក​បាន​ ថ្នាំញៀនមេតំហ្វេតាមីន​ ចំនួន២កញ្ចប់ ទម្ងន់០,​៦៦ក្រាម ៕ ឆ្លាម សមុទ្រ


ចែករំលែក៖