ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៧ និង៣៥នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីប៉ូលិសអធិការដ្ឋាននគបាលស្រុកព្រៃនប់ម្នាក់ បានដួលម៉ូតូបុកបង្គោលសុវត្ថិភាពបណ្តាលឲ្យរងរបួសធ្ងន់ ។
សេចក្តីរាយការណ៍ឲ្យដឹងថា លោកឆាយ ចាន់ដារ៉ា ជាមន្ត្រីប៉ូលិសអធិការដ្ឋាននគបាលស្រុកព្រៃនប់ ឋានៈអនុសេនីយ៍ទោ មានតួនាទីជានាយរងផ្នែកអត្តសញ្ញាណ្ណកម្ម បានជួបគ្រោះថ្នាក់ចរាចរ ដួលម៉ូតូបុកបង្គោលសុវត្ថិភាព បណ្តាលឲ្យរងរបួសធ្ងន់ ខណៈកំពុងសហការ បើកម៉ូតូដេញចាប់មុខសញ្ញាសង្ស័យចែកចាយគ្រឿងញៀន នៅចំណុចផ្លូវកោងបំបែកសម្តេចសង្ឃ ស្តិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ។
ចំណែកមុខសញ្ញាបទល្មើសត្រូវបានគេចខ្លួនបាត់ ៕ ឆ្លាម សមុទ្រ