ខេត្តរតនគិរី៖ បុរសវយ័ចំណាស់ម្នាក់ ត្រូវបានកំលាំងអធិការស្រុកនគបាលលំផាត់ឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួន ។
នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ចំណុចផ្ទះឈ្មោះពួត ឌឺន ស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ពីបទករណីប្រើអំពើហិង្សាក្នុងគ្រួសារ(ខ្លួនជាប្តីវាយប្រពន្ធ) បណ្តាលឲ្យរងរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ ថុត ណូច ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ (ត្រូវជាប្រពន្ធជនបង្ករអំពើហិង្សា) រងរបួសធ្ងន់ត្រូវបញ្ជូនតាមរថយន្តឯកជនទៅសង្គ្រោះនៅមណ្ឌលសុខស្រុកលំផាត់។ ជនបង្កឈ្មោះ ពួត ផិត ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ ។ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ គេឃើញកំលាំងនគរបាលឃុំបាតាង បានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ និង បញ្ជួនជនជនរគ្រោះទៅសង្រ្គោះនៅ មណ្ឌលសុខភាព ស្រុកលំផាត់តាមរថយន្តឯកជន។
ឯជនបង្កត្រូវបានកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលំផាត់ ដើម្បីចាត់ការតាមនីតិវិធី ៕ សាយប៉ូច