ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ចូលរួមពិសារហារសាមគ្គី បង្កើនមិត្ដភាពជាមួយទូតម៉ាឡេស៊ីនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លើយតបតាមកាអញ្ជើញរបស់ស្ថានទូតម៉ាទ្បេសុី ប្រចាំព្រះ រាជាណាចក្រកម្ពុជា លោក Dato’ Sri Hasan Malek ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១១ កក្តដា ឆ្នាំ២០១៧នេះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីពិសារអាហារ សាមគ្គី ដែលបានរៀបចំធ្វើទ្បើងនៅស្ថានទូតម៉ាទ្បេសុី រាជធានីភ្នំពេញ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងបាន ឃើញយ៉ាងច្បាស់ហើយថា សន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជាត្រូវបានផ្តល់កិត្តិយសស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងត្រូវរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្តក៏សាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដើម្បីចូល រួមអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមាន​ការររីកចម្រើន ក្នុងនាម​ប្រជា​ពល​រដ្ឋ​រស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅ​លើពិភព​លោកមួយ ចំនួន តូចកំពុងតែ​បែបបាក់​យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅ​តែប្រកាន់​ជំហ៊រដើរ​តាមគោលនយោបាយ របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាជានិច្ច​។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដ ពេញលេញ ។

លោកបន្ដថា ៖ ជាមួយគ្នា នេះម៉ាឡេស៊ី ក៏ បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ឥស្លាមកម្ពុជាតាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាងវិហារ, សាលារៀន ,វគ្គបណ្តុះបណ្តាលគ្រូ បង្រៀន ,សិក្ខាសាលាជំនាញ ហិរញ្ញវត្ថុឥស្លាម,ការគ្រប់ គ្រងវិស័យហាឡាល,ការប្រមូលវិស័យវ៉ាហ្គាហ្វ(ទាយ ជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេក ទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយា ត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម ៕ សំរិត


ចែករំលែក៖