ភ្នំពេញៈ យុវជនម្នាក់មានគំនិតខ្លីបានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងបានសម្រេច ដោយសារតែតូចចិត្តរឿងបងប្អូនស្តីបន្ទោសថា រៀនខ្សោយពេក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល៨និង៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ២០បេ ផ្លូវលេខ២០៤ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រី្តនគរបាលប៉ុស្តិ៍ទឹកល្អក់៣ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សរៀនថ្នាក់ទី១២ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួលលេខ២០បេ ផ្លូវលេខ២០៤ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានស្រុកកំណើតភូមិព្រៃកក្របៅ ឃុំព្រៃកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះកន្លងមក បានមកជួលផ្ទះខាងលើស្នាក់នៅ ជាមួយបងប្អូនដែលមានគ្នាទាំងអស់៨នាក់យ៉ាងសុខសាន្ត ។ លុះមួយខែមកនេះបងប្អូនដឹងថាជនរងគ្រោះគ្រាន់តែហូបចុកសិក្សារៀនសូត្រនិងមិនធ្វើការអីសោះក៏រៀនខ្សោយដែរទើបត្រូវបងស្តីបន្ទោសយ៉ាងខ្លាំថ។លុះមកដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ ជនរងគ្រោះមានការតូចចិត្តនឹងការស្តីបន្ទោសរបស់បង ក៏មានគំនិតខ្លីធ្វើអត្តឃាតដោយយកក្រមាទៅចងកភ្ជាប់នឹងចម្រឹងជញ្ជាំងដេកសម្លាប់ខ្លួនបានសម្រេចតែម្តង គ្រាដែលបងប្អូន នៅខាងមុខផ្ទះ ហើយជនរងគ្រោះលួចទៅធ្វើអត្តឃាតមិនឲ្យគេដឹង ។
បន្ទាប់មកទើបក្រុមគ្រួសារជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឆ្លងតាមការទៅពិនិត្យនិងធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុហើយបាន បានសន្និដ្ឋានថាជនរងគ្រោះ ពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន ពិតប្រាកដមែន រួចបានបានប្រគល់សពជូនក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត តាមប្រពៃណី៕ ស តារា