ព័ត៌មានទាន់ហេតុការណ៍៖

នាំស្រីក្មេងមកក្រេបទឹកឃ្មុំក្នុងបន្ទប់ តែមិនទាន់បានសម្រេចផង សង្សារមកទាន់បានដៃស្រីក្មេងស្រែថា ចាប់រំលោភ

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យ១៧ឆ្នាំម្នាក់ ដោយសារការលួមលោមចាញ់បោកសម្តីផ្អែមបុរសពោះម៉ាយម្នាក់ ជាជាងដែក ថា ខ្លួននៅទំនេរ តែធាតុពិត ធ្លាប់មានមានសង្សាររួចមកហើយ ថែមទាំងរស់នៅជាមួយគ្នាទៀតផង។

ដោយសារតែសង្សារបុរសពោះម៉ាយទៅធ្វើការបាត់ បានដៃក៏ហៅយុវតីម្នាក់វ័យ១៧ឆ្នាំ នោះមកដល់បន្ទប់បោសអង្អែល ជាង១ម៉ោង ស្រាប់តែនារីជាសង្សារខាងប្រុសចេញពីធ្វើការដល់ បែកធ្លាយរឿង ទើបយុវតីវ័យ១៧ឆ្នាំ សម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។

ហេតុការណ៍នេះ កើតឡើងនៅវរលាម៉ោង១៦និង០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ចំណុចបន្ទប់ជួលលេខ៦៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស ស ន ភេទស្រីអាយុ១៧ ឆ្នាំ ។

ចំណែកបុរសជាជនសង្ស័យឈ្មោះ ម៉េត ដែន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលលេខ៦៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយជនសង្ស័យបានទាក់ទងទៅលើយុវតីរងគ្រោះដោយកុហកថា ខ្លួននៅកំលោះ តែធាតុពិតជាបុរសពោះម៉ាយកូនមួយ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបែកពីប្រពន្ធកូនមក ក៏បានទាក់ទងជានារីកម្មការិនីរោងចក្រម្នាក់ និងបានរួមរស់ក្នុងបន្ទប់ជួលតែមួយទៀតផង។

សាក្សីបានបន្តថា ខណៈដែលនារីជាសង្សារបានទៅធ្វើការបាត់ បុរសពោះម៉ាយនោះ ក៏បានហៅយុវតីរងគ្រោះមកលេងបន្ទប់ជួលខ្លួន ហើយឃើញឱកាសល្អ ពួកគេក៏បានឡើងឋានសូគ៌ និងបោសអង្អែលជាង១ម៉ោងនៅតែមិនទាន់សម្រេចតណ្ហាបាន ព្រោះអាអូនតូចមិនឡើង រហូតដល់ម៉ោងកើតហេតុ សង្សារជនសង្ស័យចេញពីធ្វើការរោងចក្រវិញ គោះទ្វារបន្ទប់ ក៏ធ្វើឲ្យគូស្នេហ៍ទាំង២ប្រញាប់ងើបស្លៀកពាក់ខោអាវ រួចឲ្យយុវតីរងគ្រោះចូលទៅលាក់ខ្លួនក្នុងបន្ទប់ទឹក ។

បន្ទាប់មកបុរសនោះបានទៅប្រើសង្សារឲ្យទៅរកទិញអី ដើម្បីបញៀសយុវតីរងគ្រោះចេញពីបន្ទប់ ។ ក្រោយពីសង្សារបុរសពោះម៉ាយទៅបាត់ យុវតីរងគ្រោះក៏ចេញគាប់ជួន បងស្រីយុវតីឃើញក៏សង្ស័យសួរនាំ ទើបបែកការណ៍ថាឈ្មោះ ម៉ែត ដែន ចាប់រំលោភទើប ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ធបាលចោមចៅទី៣ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖