ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចាប់វាយខ្នោះជនសង្ស័យប្រុសស្រី២នាក់រួមនឹងថ្នាំញៀន២៧កញ្ចប់

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យប្រុស ស្រី២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចាប់វាយខ្នោះ រួមនឹងថ្នាំញៀន២៧កញ្ចប់ កាលវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលំឃ្យូប៊ី តាមផ្លូវព្រះមុន្នីវង្ស ក្រុម៣២ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក សូរ សំបាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចំការមន បានប្រាប់ថា ដោយកម្លាំងល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញប្រុសស្រី២នាក់ កំពុងឈរហើយពេលឃើញសមត្ថកិច្ច ក៏បានរត់គេចតែដោយមានការសង្ស័យ ក៏ដេញឃើញ និងបានឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀន២៧កញ្ចប់ពីជនសង្ស័យទី១ មានឈ្មោះ វី សៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាដក ជាម្ចាស់ថ្នាំញៀនលាក់ទុកនៅហាប៉ៅខោក្រោយ។

ជនសង្ស័យទី២ មានឈ្មោះ ថូង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាដក ។

សមត្ថកិច្ចបន្តថា ក្រោយពីសួរនាំជនសង្ស័យទាំង២នាក់ ក៏បានឆ្លើយសារភាពថា ពួកគេជាអ្នកលក់ថ្នាំញៀន តែចៃដន្យប្រទះជួបសមត្ថកិច្ចចាប់វាយខ្នោះ ដកហូតក្រាមសថ្លាចំនួន២៧កញ្ចប់តូច និងទូរស័ព្ទមួយគ្រឿង រួមនឹងម៉ូតូផងដែរ ។

ក្រោយ ពេល កើតហេតុជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ផ្សារដើមថ្កូវ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី ចាត់ការ បន្ត តាម និ តិ វិធី ច្បាប់៕ ស រស្មី


ចែករំលែក៖