ខេត្តស្វាយរៀងៈ បន្ទាប់ពីមានការណែនាំពី លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀងបានចាត់ឲ្យលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តចុះមកពិនិត្យប្រឡាយមួយខ្សែ ដែលមានប្រវែងជិត១០០ម៉ែត្រ ជាប់របងមន្ទីអភិវឌ្ឋន៏ជនបទខេត្ត និងក្បែរវត្តព្រៃឆ្លាក់ ត្រូវបានកកស្ទះដោយសារសំរាមមិនហូរទឹកមានដើមវល្ល័ពទ្ធ័ជុំវិញ បង្កឲ្យជន់លិច និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ការចុះមកពិនិត្យប្រឡាយនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងដោយមានការចូលរួមពីលោកអភិបាលក្រុងលោកចៅសង្កាត់ និងប្រជាពលរដ្ឋផងដែរ។
ប្រជាពលរដ្ឋម្នាក់ ដែលមានទីលំនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានត្អូញត្អែរចំពោះសុខភាពរបស់គាត់ ខណះមានប្រឡាយមួយខ្សែ ពេលភ្លៀងម្ដងៗជនលិចដោយសំរាមធំក្លិនមិនល្អ ហូរកាត់ផ្លូវលូបង្ហូរទឹកកកស្ទះដោយសុំឲ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយពីទុក្ខលំបាកនេះ។
ក្រោយពីពិនិត្យមើលប្រឡាយដែលមានប្រវែងជិត១០០ម៉ែត្រ ជាប់របងមន្ទីអភិវឌ្ឋន៍ជនបទខេត្តលោកតូចប៉ូលីវ៉ាអភិបាលរងខេត្តបានឲ្យដឹងថាមូលហេតុគឺប្រពន្ឌ័លូត្រូវកកស្ទះដោយសារសំរាមណាមួយមានដើមវល្លិ៍ដុះពាស់ពេញ ធ្វើប្រឡាយគោករក្ស័ហូរជន់លិចតាមផ្លូវបង្កឲ្យប៉ះពាល់សុខភាពរបស់បងប្អូន ទើបលោកមានវិធានការណ៏ដោយនៅថ្ងៃស្អែកអាជ្ញាធរក្រុងសង្កាត់ នឹងយកគ្រឿងចក្រចុះកាយប្រឡាយ និងស្ដារលូស្ទះជាបណ្ដោះអាសន្នដើម្បីឲ្យមានទឹកហូរ និងកាប់ដើមវល្លិ៍ដុះពាស់ពេញប្រឡាយនោះ និងសូមឲ្យប្រជាពលរដ្ឋក្នុងភូមិនេះយោគយល់ និងចូលរួមសហការគ្នាដោយមិនត្រូវយកសំរាមចាក់ក្នុងប្រឡាយជាបន្តទៀត ព្រោះបង្កឲ្យមានកកស្ទះជាថ្មីផងដែរ ៕ យឹម សុថាន