ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ ជួបគ្រោះ ថ្នាក់ចរាចរស្រាប់តែមានខ្ទាត់ដាវសាំម៉ូរៃ នៅក្រោមកែប ត្រូវ សម្ថកិច្ចខណ្ឌចំការមន ចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់ ជួបគ្រោះថ្នាក់ចរាចរ វាងម៉ូតូ នឹងម៉ូតូ  បណ្តាលឲ្យដួលខ្ទាត់ចេញដាវសាំម៉ូរៃ ១ដេីម ចេញពីកែបម៉ូតូ ហេីយបានយកទៅលាក់ទុក នៅក្រោមដេីមពោធិ៍ក្បែរកន្លែង កេីតហេតុ ត្រូវបាន ប្រជាពលរដ្ឋនៅម្តុំនោះឃេីញ ដូច្នេះក៏បានប្រាប់ដល់ សមត្ថកិច្ចឃាត់ ខ្លួនវាយខ្នោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ នៅម្តុំស្តុបបែកជាបួនពេទ្យចិន ស្ថិតក្នុង សង្កាត់ បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ១ ឈ្មោះ ហុង អាយុ ១៩ឆ្នាំ មុខរបរធ្វេីការរោងចក្រ ស្នាក់នៅឃុំបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ  ជាអ្នករួមដំណេីរ ។ ជនសង្ស័យ២ ឈ្មោះ ផល សុទ្រុន អាយុ១៦ឆ្នាំ ស្នាក់នៅខេត្តកំពុងស្ពឺ ជាអ្នករួមដំណេីរ ។ ជនសង្ស័យ៣ ឈ្មោះ កូវ វីរះ អាយុ ១៧ឆ្នាំ ជាម្ចាស់ម៉ូតូ និង ដាវសាំម៉ូរៃ បានអោយដឹងថា ខ្លួនធ្វេីដំណេីរ ពីខេត្តកំពុងស្ពឺ មកលេងភ្នំពេញ ហេីយបាន ដាក់ដាវសាំម៉ូរៃ នៅក្រោម កែបម៉ូតូ ដេីម្បីការពារ ខ្លួនព្រោះខ្លាច គេមកប្លន់យក សម្ភារៈមាន តម្លៃរបស់ខ្លួន។

បើតាមប្រភពពត័មានពីកន្លែង កេីតហេតុបានអោយដឹងថា​បានប្រាប់អោយដឹងថា គេឃើញយុវជន៣នាក់ខាងលេី បានជិះតូមួយគ្រឿងម៉ាក លែត ពាក់ស្លាក់លេខ កំពុងស្ពឺ 1H-4197 ដោយបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលអោយ ខ្លួនដួលបោក ទៅនឹងថ្នល់ ខ្ទាត់ចេញដាវសាំុម៉ារៃមួយដេីម ហេីយភ្លាមនោះពួកគេក៏យកដាវនោះ ទៅលាក់ទុកនៅ ក្រោមដេីមពោធិ៍មួយដេីម ដែលនៅក្បែរកន្លែង កេីតហេតុ ក៏ត្រូវបានប្រជាពលរដ្ឋឃេីញ ទាន់ ក៏ប្រញាប់ ទៅប្រាប់ សម្ថកិច្ច ទេីបសម្ថកិច្ចធ្វេី ដើរទៅរកឃេីញ ទើបឃើញដាវសាំម៉ូរៃ មួយដេីម ដែលក្រុមយុវជនទាំង៣នាក់ខាងលេី បានលាក់ទុក ហេីយធ្វេីការឃាត់ ខ្លួនយក ទៅសួរនាំនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បចាត់ការទៅ តាមនីតិវិធីផ្លូវច្បាប់៕ ស រស្មី

 


ចែករំលែក៖