ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រឡាញ់ស្រីក្នុងហាង បាត់សំបុត្រម៉ូតូវាយមេកាប៉ោងមុខ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីយុវជន៤នាក់បានមកផឹកស៊ីហើយស្រឡាញ់ស្រីក្នុងហាង ខណៈចេញមកវិញ ក៏បាត់សំបុត្រម៉ូតូ គេមិនឲ្យយកម៉ូតូចេញ ទើបរករឿងវាយមេការបណ្តាលឲ្យរងរបួសប៉ោងមុខកាលវេលាម៉ោង ១១យប់ថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៧ នៅចំណុច ហាង រាត្រីសេកុង ២ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពី ជនរងគ្រោះបាន និយាយថា នៅមុនពេលកើតហេតុជនបង្ក មានគ្នា៤នាក់ ជិះម៉ូតូ១គ្រឿងម៉ាក យ៉ាមហាស្បាក់ ពណ៍ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 1D,0066 បានចូលហាងខារ៉ាអូខេខាងលើ​ ដោយផឹកអស់ស្រាបៀរចំនួន១កេះកន្លះដោយហ្រ្វីម្ហូប ២មុខ រួមស្រី៤នាក់កំដរក្នុងតំលៃ៥០ដុល្លារ។

លុះផឹកស៊ីបណ្តើរគៀកកើយស្រីស្នេហ៍បណ្តើរហើយបានចប់កម្មវិធី ក៏បានចេញមកវិញ ស្រាប់តែបាត់សំបុតម៉ូតូហើយពួកគាត់មិនឲ្យយកម៉ូតូចេញ ហើយបន្ទាប់មក ភាគីបង្កខាងលើឌឺដងដាក់ខាងខារ៉ាអូខេ ហើយជេរ និងវាយទៅលើមេកាម្នាក់ជាច្រើនដៃ បណ្តាលឲ្យរងរបួសធ្ងន់មេការម្នាក់ខៀវភ្នែក និងប៉ោងមុខ ហើយនាំគ្នារត់ចោលម៉ូតូបាត់។ ភ្លាមៗនោះដែរ កម្លាំងនគរបាលប៉ុសិ៍្តកាកាបបានមកដល់នៅកន្លែងកើតហេតុដោយសួរនាំលើករណីខាងលើផងដែរ។

ក្រោយពេលកើតហេតុ តំណាងមេការម្នាក់បានយកម៉ូតូជនបង្កខាងលើមកប្រគល់ឲ្យសមត្ថកិច្ចប៉ុសិ៍្តរក្សាទុក និងរង់ចាំជនរងគ្រោះដាក់ពាក្យបណ្តឹង៕ សុខាសែនជ័យ


ចែករំលែក៖