ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ ពេលដែលកំពុងដេកលង់លក់ ស្រាប់តែគូសត្រូវ ដែលធ្លាប់មានរឿងជាមួយមកហើយ មកចាក់សោបន្ទប់ខាងក្រៅបង្ខាំងទុកនៅក្នុងបន្ទប់បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ១៧,Dជាន់ទី៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះស ភារិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ មានកំណើតនៅភូមិឆ្វាង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ សុភណ្ឌ អាយុ ២៥ឆ្នាំ មុខបរបររោងចក្រ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ នៅថ្ងៃសៅរ៍ ៥ថ្ងៃមុន រូបគាត់ទៅបបួលជនបង្កខាងលើ ដែលទើបនឹងស្គាល់គ្នា ដោយរូបគាត់ទៅហៅជនបង្កខាងលើមកផឹកនៅបន្ទប់របស់ខ្លួន ពេលទៅហៅជនបង្កបានស្រែហៅមុខបន្ទប់ដែលចាក់សោជាច្រើនដង ហើយជនបង្កបានស្រែកជេរពីក្នុងបន្ទប់ថា អាចុយម្រាយ ឯងហៅអញ ក៏ហៅម្ល៉េះ មើលអញទៅកាប់អានឹងម្តងមើល។
ប្រភពបានបន្តទៀតថា ពេលដែលឮសូរថា កាប់បែបនេះ ធ្វើអោយគាត់ភ័យហើយរត់ទៅបន្ទប់របស់ខ្លួន ហើយបិទទ្វារហើយបន្ទាប់មក ភាគីបង្កខាងលើបាននាំបក្ខពួក មានគ្នាប្រមាណប្រហែល១០នាក់ មានដាវ និងកាំបិត កាប់ទ្វារ និងបង្អួច បណ្តាលអោយខូចមួយចំនួន ហើយត្រឡប់ទៅវិញបាត់ទៅ។ លុះបន្ទាប់មក នៅយប់ថ្ងៃកើតហេតុខាងលើ ម៉ោង៨យប់ ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៧ បានលឺសូរសំលេង ជនបង្កស្រែកក្រៅបន្ទប់ថា កិបសោខាងក្រៅទៅហា ពេលនោះ ជនរងគ្រោះមិនបានចាប់អារម្មណ៍បានដេកលង់លក់បាត់ទៅ លុះនៅម៉ោងកើតហេតុ រូបគាត់ចេញមកក្រៅ ហើយបានបើកទ្វារ ស្រាប់តែទ្វារជាប់សោខាងក្រៅ ទើបតេហៅសមត្ថកិច្ចមកជួយអន្តរាគន៍។
ប្រភពពីសមត្ថកិច្ចបាននិយាយថា ពេលពួកគាត់មកដល់បានហៅម្ចាស់ផ្ទះហើយនាំគ្នាទៅកាន់បន្ទប់ជនរងគ្រោះដោយជាប់សោពីខាងក្រៅ ហើយម្ចាស់ផ្ទះបានយកពូថៅវាយសោ អោយចេញ។ ប្រភពបានបន្តទៀតថា ពេលភ្លាមៗសួរនាំទៅដោយជនបង្កនៅបន្ទប់ជាន់ទី២ បន្ទប់លេខ៩ C,ហើយនាំទៅសាក់សួរពេលទៅដល់មុខបន្ទប់ ស្រាប់តែបន្ទប់ជនបង្កបានកិបសោពីក្រៅដែរ ដោយទុកប្រពន្ធនៅក្នុងបន្ទប់ដោយប្រពន្ធជនបង្កខាងលើដោយមិនបានប្រាប់ដល់សមត្ថកិច្ចឡើយ ។
ក្រោយពេលកើតហេតុជនរងគ្រោះប្តីប្រពន្ធខាងលើបានទៅសម្រាកនៅផ្ទះបងប្អូននៅសង្កាត់ស្ទឹងមានជ័យ រង់ចាំដាក់ពាក់បណ្តឹង៕ សុខាសែនជ័យ