ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខណ្ឌដូនពេញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី២ ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៨និង៣០នាទី នៅវិទ្យាស្ថានជាតិអប់រំ ស្ថិតនៅតាមផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រដ្ឋបាល ខណ្ឌដូនពេញ មានរៀបចំកម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក សួន រិនឌី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក អ៊ៀង អូនី អភិបាលរាជធានីភ្នំពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងព្រះសង្ឃ ៧អង្គ ព្រមទាំងមានការចូលរួមពីគណៈអភិបាលខណ្ឌ គណៈនាយកខណ្ឌ លោកអធិការរងខណ្ឌ លោកមេបញ្ជាការរងខណ្ឌ លោកប្រធានយោធាខណ្ឌ លោក លោកស្រីប្រធានការិយាល័យជំនាញ ចំណុះជុំវិញខណ្ឌ និងប្រជាពលរដ្ឋ ដែលមានសមាជិកប្រមាណ ៦២០នាក់ ។

ក្នុងវេទិកានោះដែរ រដ្ឋបាលខណ្ឌក៏បានទទួលសំណួរ សំណើ និងសំណូមពរ ពីសមាជិកសមាជិកាអ្នកចូលរួម ដែលមាន សំណួរផ្ទាល់មាត់ ១០នាក់ ស្មើនឹង ២២សំណួរ ដែលបានឆ្លើយបំភ្លឺជាបន្តបន្ទាប់ដោយគណៈអធិបតី និងសំណួរសរសេរដាក់ប្រអប់ទទួលចំនួន ៤១ច្បាប់ ស្មើនឹង ៦១សំណួរ នឹងធ្វើការឆ្លើយតបតាមនីតិវិធីបន្តទៀត ៕ ស តារា


ចែករំលែក៖