ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអូទ្រីសម្នាក់លង់ទឹកស្លាប់នៅចំណុចឆ្នេរអូត្រេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា មានជនបរទេសម្នាក់លង់ទឹកស្លាប់នៅចំណុចឆ្នេរអូត្រេះ​ សង្កាត់លេខ​ 4 ក្រុងព្រះសីហនុ​ ហើយករណីនេះសមត្ថកិច្ចទទួលដំណឹងបាន កាលពីម៉ោង3និង40 នាទី ទៀបភ្លឺឆ្លង ចូលថ្ងៃទី17កក្កដា ឆ្នាំ2017 ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ HEIBENBERGER RAPHAEL ភេទប្រុស កើតថ្ងៃទី 03.06.1992ជនជាតិ អូទ្រីស​ ចូលមកស្នាក់នៅផ្ទះសំណាក់ រីលេក្សបឹងហ្គាឡូ​ នៅក្រុម 8 (អូត្រេះ1) ភូមិ​ 6សង្កាត់​ 4 ក្រុងព្រះសីហនុ​ កាលពីថ្ងៃទី16កក្កដា2017 ។

បច្ចុប្បន្នសាកសពកំពុងរក្សាទុកនៅទីតាំងកើតហេតុរង់ចាំគ្រូពេទ្យជំនាញ​និងកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្ត ធ្វើការត្រួតពិនិត្យ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖