ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនជាតិវៀតណាម ៥នាក់ ស្នាក់នៅគ្មានលិខិតស្នាមទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនគរបាលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនជនបរទេស ជនជាតិវៀតណាមចំនួន៥នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ហ៊ុន សុរិទ្ធី បានឱ្យដឹងថា ជនជាតិវៀតណាមទាំង ៥នាក់ត្រូវបានឃាត់ខ្លួននៅម៉ោង១២ និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផែថ្មចំណតទូក ខាងមុខអង្គភាពកាំសាប ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។ ក្នុងនោះ ទី១មានឈ្មោះ ឡេ ម៉ាន់ហ្វា ភេទប្រុស សញ្ជាតិវៀតណាម អាយុ ២៦ឆ្នាំ មុខរបតៃកុងទូក ។ ទី២ ឡេ វ៉ាន់កាន់ ភេទប្រុស សញ្ជាតិវៀតណាម អាយុ ២៦ឆ្នាំ មុខរបកូនដៃទូក ។ ទី៣ ឡាំ យាំងជី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបកូនដៃទូក ។ ទី៤ ង្វៀង ជឿងអាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបកូនដៃទូក ។ និងទី៥ ឈ្មោះ ង្វៀង គួកអាញ់ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបកូនដៃទូក ។ ជនជាតិវៀតណាមទាំង៥នាក់ ស្នាក់នៅផ្ទះជួលម្តុំផែឆេះ ក្រុម២២ ភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា ដោយ មានការចង្អុលបង្ហាញ និងការណែនាំរបស់លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ កម្លាំងនៃការិយាល័យអន្តោប្រវេសន៍ខេត្តព្រះសីហនុ បានធ្វើការពិនិត្យ ស្រាវជ្រាវរកឃើញជនជាតិវៀតណាម ៥នាក់ ពីបទលួចចូលមកស្នាក់នៅ និងធ្វើការនេសាទដោយខុសច្បាប់នៅខេត្តព្រះសីហនុ ដោយគ្នានលិខិតឆ្លងដែន ទើបកម្លាំងធ្វើការឃាត់ខ្លួន កម្លាំងជំនាញធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

លោកបានបន្តថា កន្លងមកមន្ត្រីជំនាញបានចុះទៅធ្វើការពិនិត្យរកលិខិតឆ្លងដែនរបស់ជនបរទេសដែលមកស្នាក់នៅ និងធ្វើការនៅខេត្តព្រះសីហនុ និងបានរកឃើញជនបរទេសដែលលួចចូលមកស្នាក់នៅ ដោយគ្នានលិខិតឆ្លងដែនជាបន្តបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោបហរវេសន៍ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖