ខេត្តស្វាយរៀង៖ ប្រុសស្រី២នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងផ្លូវយប់ងងឹតស្រាប់តែទៅបុកនិងគ្រឿងចក្រ(រ៉េវឺល័រ)មួយគ្រឿង ដែលខូចហើយឈប់ខ្វះការប្រុងប្រយត្ន័ស្របទិសគ្នាយ៉ាងពេញទំហឹងលាន់សូរប្រាវបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើល និងជួយសងគ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាយប់ម៉ោង១០ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ផ្លូវលេខ៣១៥ ភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អ្នករងរបួសធ្ងន់ទាំង២មានឈ្មោះ សូ វាសនា ភេទប្រុស អាយុ៣២ ឆ្នាំ និងឈ្មោះ ទួស សំភាស់ ភេទស្រី អាយុ២៣ ឆ្នាំដោយមានទីលំនៅឃុំធ្លកស្រុកស្វាយជ្រំរីឯម៉ូតូម៉ាកហុងដាសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខភ្ណំពេញ១AU៩០៧១ខូចខាតផ្នែកខាងមុខទាំងស្រុង។
ចំណែកម្ចាស់គ្រឿងចក្រ (រ៉េវឺល័រ)មិនត្រូវបានស្គាល់ឈ្មោះនៅឡើយ ខណៈសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវ។
តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុមានប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា លើផ្លូវលេខ៣១៥ធ្វើដំណើរពីត្បូងមកជើងខណះនោះស្រាប់តែបុក គ្រឿងចក្រ(រ៉េវឺល័រ)មួយគ្រឿងដែលខូចហើយឈប់ខ្វះការប្រុងប្រយត្ន័ស្របទិសគ្នាយ៉ាងពេញទំហឹងបណ្តាលអោយ របួសធ្ងន់បែកក្បាលហូឈាមត្រូវដឹកទោកាន់មន្ទីពេទ្យ។
ក្រោយមក សមត្ថកិច្ចនគរបាលបានមកវាស់វែង និងអូសវត្ថុតាងទាំង២គ្រឿងមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដោះស្រាយពេលក្រោយ ៕ យឹម សុថាន