ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ត្រូវឃាតក អារ.កសម្លាប់យ៉ាងព្រៃផ្សៃបំផុត ខណៈ ដែលប្តីរបស់គាត់ងើបពីវេលាទៀបភ្លឺបើក រថយន្តទៅដឹកកម្មកររោងចក្រ។ ករណី នេះបានបង្កឲ្យមានរឿងភ្ញាក់ផ្អើលកាលពី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅ ភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគង ពិសី ខេត្តកំពង់ស្ពឺ ។
បើតាមមន្ត្រីនគរបាលស្រុកគងពិសី បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះមុន គន្ធា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មាន ប្តីឈ្មោះ ព្រំ វណ្ណៈ អាយុ៣០ឆ្នាំ មានមុខ របរបើករថយន្តដឹកកម្មករកម្មការិនីរោង ចក្រ រស់នៅចំណុចកើតហេតុខាងលើ ។
មន្ត្រីខាងលើបានបន្តថា សាកសពស្ត្រី រងគ្រោះត្រូវបានឪពុកបង្កើតឈ្មោះ ព្រំ សំអុល ប្រទះឃើញខណៈដែលគាត់បើក រថយន្តត្រឡប់មកពីដឹកកម្មកររោងចក្រវិញ។
តាមប្រភពព័ត៌មាននៅកន្លែងកើេតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុប្តីស្ត្រីរង គ្រោះនៅវេលាទៀបភ្លឺបានបើករថយន្ត ចេញពីផ្ទះទៅដឹកកម្មកររោងចក្រ។ ចំណែក ប្រពន្ធ(ស្ត្រីរងគ្រោះ)និងកូនតូចម្នាក់នៅ ផ្ទះដោយស្ត្រីរងគ្រោះនៅដាំស្លសម្រាប់យកទៅហូបនៅរោងចក្រ។ លុះពេលដែលឪពុក បង្កើតរបស់ស្ត្រីរងគ្រោះដែលមានផ្ទះចម្ងាយ ប្រមាណ១០០ម៉ែត្រពីគ្នាវិលត្រឡប់ពីដឹក កម្មករវិញក៏ឃើញចៅឈរយំ។ ពេលនោះ គាត់ក៏ឈប់រថយន្តចូលទៅលើកចៅហើយ ក្រឡេកទៅក្រោមផ្ទះឃើញឈាមស្រក់ ពីលើផ្ទះមកជោកដី។ ភ្លាមៗនោះគាត់ក៏ រត់ឡើងទៅមើលស្រាប់តែឃើញកូនស្រី ត្រូវគេអារ.កសម្លាប់ដោយសាកសពផ្កាប់ មុខនៅលើក្តារកណ្តាលផ្ទះ។
ឪពុកស្ត្រីរងគ្រោះបានបន្តថា កាលបើ បានឃើញហេតុការណ៍ដូច្នេះគាត់ក៏ទូរស័ព្ទទៅកូនប្រសាដែលជាប្តីស្ត្រីរងគ្រោះឲ្យវិល ត្រឡប់មកផ្ទះ ហើយពេលមកដល់ត្រូវ បានសមត្ថកិច្ចហៅទៅសួរនាំពីករណីខាង លើនេះ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបាន ឲ្យដឹងថា ករណីឃាតកសម្លាប់ស្ត្រីរងគ្រោះ ខាងលើនេះពុំមានបាត់បង់ទ្រព្យសម្បត្តិ អ្វីនោះទេ។ ករណីនេះតាមការសន្និដ្ឋាន បឋមអាចជារឿងគំនុំ។ ដោយឡែកក្រុម គ្រួសារស្ត្រីរងគ្រោះបានអះអាងថា ស្ត្រីរង គ្រោះពុំដែលមានរឿងរ៉ាវអ្វីជាមួយអ្នកណា ឡើយ ។
បើតាមប្រភពខ្សឹបខ្សៀវថា ប្តីស្ត្រីរង គ្រោះមានជាប់ពាក់ព័ន្ធបញ្ហាស្រីញីច្រើន។ ការលើកឡើងបែបនេះគឺអ្នកបង្ហើបមាន បំណងថា ប្តីស្ត្រីរងគ្រោះអាចពាក់ព័ន្ធនឹង ការស្លាប់របស់ប្រពន្ធ។ បើទោះបីជាមាន ការលើកឡើងបែបនេះក៏ដោយករណីនេះសមត្ថកិច្ចជំនាញបាននិងកំពុងសាកសួរប្តីស្ត្រីរងគ្រោះនិងបន្តសើុបអង្កេតឈានទៅវែកមុខជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕ សេនាស័ក្តិ