ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទីទី១៤ ខែកក្កដា ឆ្នាំ២០១៧ មានសេចក្ដីរាយការ ណ៍ឲ្យដឹងថាមានគ្រឿងចក្របានឈូសឆាយរុករានដីព្រៃឈើស្រោង នៅក្នុងដែនជម្រក សត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិរហៀក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បើតាមការឲ្យដឹងពីម្ចាស់គ្រឿងចក្រនិងម្ចាស់ដីឈ្មោះធីមដែលកំពុងកាន់កាប់និង រុករានព្រៃឈើយកដីនៅតំបន់ខាងលើបានអះអាងថា លោកបានទិញដីនេះពីលោក ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកង ពលតូចអន្តរាគមន៍លេខ៦។ លោកបាន បញ្ជាក់ថាកាលពីនិយាយគ្នាដំបូងមានចំនួន១០០ហិចតាតែពេលចុះធ្វើប៉ះដល់ដីពល រដ្ឋនិងរបស់មេភូមិស្រែកណ្ដាលមួយចំនួនដោយឲ្យមន្រ្ដីជំនាញសុរិយោដីស្រុកបានវាស់វែងសាជាថ្មីនៅសល់តែ៥០ហិកតា តែប៉ុណ្ណោះ។លោកបន្ដថារូបគាត់មិនបានដឹងថាដីនៅតំបន់នោះស្រប ច្បាប់ឬក៍ខុស ច្បាប់យ៉ាងណានោះទេ តែការរុករាននេះគឺលោកយកដីដាំដំណាំកសិកម្មធម្មតា។
បើតាមសេចក្ដីរាយការណ៍ពីអ្នកភូមិនៅក្បែរនោះថាដីព្រៃដែនជម្រកសព្វថ្ងៃ ត្រូវបានការពារ យ៉ាងល្អពីមន្រ្ដីបរិស្ថានមិន ឲ្យពលរដ្ឋកាប់រានបង្កបង្កើនផលបានឡើយ តែបើកចំហរឲ្យអ្នកមានអំណាចកាន់កាប់ រុករានបានដោយសេរីរហូតដល់រាប់រយ រាប់ពាន់ហិកតាឯណោះ ។
ជាក់ស្ដែងដូចជាករណីគ្រឿងចក្រដែលកំពុងកាយផ្ដួលរំលំព្រៃឈើយកដីធ្វើជា កម្មសិទ្ធិដែលកំពុងរងការចោទថាលោក ផ្កាយ២ ឈុំ ខេង ជាអ្នកលក់ទៅឲ្យឈ្មួញ ដោយផ្ទាល់។
លោកឧត្ដមសេនីយ៍ទោ ឈុំ ខេង មេ បញ្ជាការកងពលតូចអន្ដរាគមន៍លេខ៦បានឲ្យដឹងតាមទូរស័ព្ទថាលោកមិនបានដឹងរឿងទាំងអស់នេះទេហើយក៏មិនស្គាល់ចំណុច រហៀកនោះដែរ ។ លោកបន្ដថាមានគ្រឿងចក្រឯណាចូលទៅចំណុចនោះបានបើជិះម៉ូតូមិនរួចផងនោះ។ចំណែកលោកនៅ សំដារារិទ្ធអភិបាលស្រុកត្រពាំងប្រាសាទឲ្យដឹងថាលោកមិនបានដឹងរឿងទាំងអស់នេះទេ ៕ ប៉ែន នួន