ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរគួរឈ្វេងយល់បញ្ហាទីតាំង អីុនធើណេត២៤ម៉ោង ជាកន្លែងផ្តល់ឱកាសឲ្យជនល្មើស?

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្នគេសង្កេតឃើញ ទីតាំងបើកអីុនធើណេត២៤ម៉ោង គ្រប់ ទីកន្លែងនៅតាមបណ្តាខណ្ឌមួយចំនួននោះ អាជ្ញាធរគួរឈ្វេងយល់ថាតើអាចជា កន្លែងដែលផ្តល់ឱកាសឲ្យក្រុមជនល្មើសដែរឬទេ? ព្រោះថាជនដែលចូលលេងអីុនធើណេតភាគច្រើនជាជនគួរឲ្យសង្ស័យ ក្នុងការធ្វើសកម្មភាពឆក់ ប្លន់ នៅលើ ដងផ្លូវសាធារណៈក្នុងរាជធានី ហើយតែងតែកើតមានសកម្មភាពនៅវេលាម៉ោង៣ទៅម៉ោង៤ទៀបភ្លឺ។ សកម្មភាពកន្លងទៅពួកក្រុមជនល្មើសតែងតែបង្កឡើងជាក្រុម ហើយមធ្យោបាយដោយម៉ូតូ៣ទៅ៥គ្រឿងមានគ្នីគ្នាមិនតិច៦នាក់នោះទេ។

សកម្មភាពទាំងនេះ គេសង្កេតឃើញមានធ្វើសកម្មភាពឆក់អ្នកដំណើរទៅផ្សារ ពេលព្រឹកព្រលឹម អាជីវករលក់ដូរនៅ​ផ្សារ ដើមគ និងពលរដ្ឋបុគ្គលិកចេញពីធ្វើការ ងារយប់ ជាពិសេសអ្នកនិយមដើរលេង កម្សាន្តនៅពេលយប់ ។

អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះត្រង់ថា ទីតាំងអីុនធើណេត២៤ម៉ោងនេះគឺជា កន្លែងបើកលេងល្បែងភ្នាល់គ្រប់ប្រភេទតាមអនឡាញ ហ្គេមបាញ់ត្រី ជាដើម។

ទីតាំងអីុនធើណេត២៤ម៉ោងបង្កប់ល្បែងភ្នាល់នោះមានទីតាំងស្ទឹងមានជ័យអីុនធើណេត ស្ថិតនៅផ្លូវលេខ២១៧ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង ទីតាំងជាច្រើនទៀតនៅលើកំណាត់ផ្លូវ លេខ២១៧ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ។

លោក ពេជ្រ កែវមុនី អភិបាល នៃ គណៈអភិបាលខណ្ឌមានជ័យក៏ធ្លាប់បានលើកឡើងបញ្ហាទីតាំងបើកអីុនធើណេត ២៤ម៉ោងនេះ ហើយក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវចុះពិនិត្យ និងមានចំណាត់ការ ផងដែរ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ទីតាំងអីុន ធើណេត២៤ម៉ោងភាគច្រើនយុវជនវ័យ ជាង២០ឆ្នាំ និងក្រោម២០ឆ្នាំបានចូល លេងល្បែងភ្នាល់តាមអនឡាញ និងមាន ទីតាំងខ្លះបើករឿងអាសអាភាស និងលួច ប្រើប្រាស់គ្រឿងញៀនផងដែរ។ ចំពោះការប្រើទូរស័ព្ទទៅក្រៅប្រទេស ក៏ត្រូវបានគេឈប់ឲ្យទៅកាន់ទីតាំងអីុនធើណេត២៤ ម៉ោងទៀតហើយ ព្រោះថាទូរស័ព្ទពលរដ្ឋម្នាក់ៗសុទ្ធតែទំនើបហើយ ការហៅចេញទៅក្រៅប្រទេសនោះក៏ទទួលបានតម្លៃ សមរម្យ ហេតុដូច្នេះទីតាំងអីុនធើណែត ២៤ម៉ោងនេះ អាចចាត់ទុកថាជាសកម្ម ភាព​មិនប្រក្រតី ៕ តាឡឹម


ចែករំលែក៖