ខេត្ដកំពង់ធំ៖ មេឈ្មួញដឹកជញ្ជូនឈេីប្រណិតឆ្លងខេត្ដ ជាច្រេីនយកទៅប្រទេសវៀតណាម ដ៏ល្បីល្បាញ ប្រចាំស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ គេស្គាល់ឈ្មោះថា ង្វៀង ធីម៉ាយ ហៅ(យាយម៉ៃ)ត្រូវបានលោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដ បញ្ជាឲ្យសមត្ថកិច្ចខេត្តកំពង់ធំ ចាប់ឃាត់ខ្លួនបានហេីយនៅហាងផ្កាយមាសក្រុងស្ទឹងសែន ខេត្តកំពង់ធំវេលាម៉ោង៤រសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧ហើយកំពុងនាំខ្លួនទៅសួនាំបន្តតាមនិតិវិធីច្បាប់។
គួររំលឹកថា៖ យាយម៉ាយគឺជនជាប់ពាក់ព័ន្ធនិងបទល្មើសព្រៃឈើធ្ងន់ធ្ងរ ពលរដ្ឋខ្មែរមួយចំនួនប្រឈមការបាញ់សម្លាប់ពីទាហានថៃ ខណះក្រុមយាយម៉ាយចំណាយលុយកេណ្ឌប្រមូលពួកគាត់ឡើងភ្នំចូលកាប់ឈើក្រញូងក្នុងទឹកដីថៃ ហើយយាយម៉ាយចំណាយលុយបង់សមត្ថកិច្ច អាជ្ញាធរ ជំនាញរដ្ឋបាលព្រៃឈើ រហូតដល់បុគ្គលនេះបញ្ចេញពីសកម្មភាពរកសុីឈើក្រញូងដ៏ក្រអើតក្រទមលើទឹកដីខេត្តឧត្តរមានជ័យ។ ចាំមើលពេលនេះយាយម៉ាយអាចប្រឈមនឹងពិរុទ្ធបទល្មើសដឹកជញ្ជូន ប្រមូលទិញឈើ ដឹកទៅលក់ដោយខុសឆ្លងទៅក្រៅទេ? ៕ សិលា