ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងខណ្ឌ៧មករាចាប់វាយខ្នោះជនសង្ស័យ៣នាក់រួមនឹងថ្នាំញៀន៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ច៧មករាចាប់វាយខ្នោះ រួមនឹងថ្នាំញៀន៣កញ្ចប់តូចកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នៅចំណុចអគារបុរីកីឡា តាមផ្លូវលេខ២១១ ស្ថិតនៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ពីសមត្ថកិច្ចខណ្ឌ៧មករា បានប្រាប់ថា កម្លាំងល្បាតក្នុងភូមិសាស្រ្តប្រទះឃើញសង្ស័យ២នាក់ឈរខាងក្រោយអគារបុរីកីឡាចាស់ ហើយពេលឃើញសមត្ថកិច្ច ក៏បានរត់គេច ដោយសង្ស័យ ដេញចាប់ឆែកឆេរឃើញថ្នាំញៀន២កញ្ចប់តូច ចំណែកជនសង្ស័យម្នាក់ទៀត ឈរនៅអគារបុរីកីឡា មានការសង្ស័យក៏ឃាត់ខ្លួនឆែកឃើញថ្នាំញៀន១កញ្ចប់តូច។

ប្រភពបន្តថា ជនសង្ស័យឈ្មោះ ផេន វណ្ណី ភេទប្រុស អាយុ២៨ឆ្នាំមុខរបរកម្មករសំណង ស្នាក់នៅមិនពិតប្រាដក ជាម្ចាស់ថ្នាំញៀនលាក់ទុកនៅហាប៉ៅខោក្រោយ, ឈ្មោះ អុល កុសល់ ភេទប្រុស អាយុ៣៣ ឆ្នាំមុខរបរកម្មករសំណង ស្នាក់នៅមិនពិតប្រាដក និងឈ្មោះ ភិន មករា ភេទប្រុស អាយុ២៨ ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាដក ។

សមត្ថកិច្ចបន្តថា ជនសង្ស័យបានឆ្លើយសារភាពថា អ្នកជក់ថ្នាំញៀនទេ ហើយប្រទះជួបសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀន ។

ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវ សមត្ថកិច្ច ខណ្ឌ៧មករា បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បី ចាត់ការ បន្ត តាម ច្បាប់៕ ស រស្មី


ចែករំលែក៖