ភ្នំពេញ៖ ព្រូរថយន្តវ័យ១៧ឆ្នាំម្នាក់ បានក្លាយទៅជាអ្នកទោសស្នេហា បន្ទាប់ពីបាននាំក្មេងស្រី១៣ឆ្នាំម្នាក់ ចូលទៅក្លឹបកំសាន្តឌីស្កូ បន្ទាប់មកបានចូលផ្ទះសំណាក់ ហើយបានក្រេបទឹកឃ្មុំយ៉ាងផ្អែមត្រជាក់ តែក្នុង១យប់បានសម្រេចចំនួន២ដង។ ប៉ុន្តែខាងប្រុសនៅមិនទាន់អស់ចិត្តទៀត ដោយ នៅថ្ងៃបន្ទាប់មកបានតាម ទៅរកនាងដល់ផ្ទះ និងបានឱបថើបគ្នាទាំងថ្ងៃថែមទៀត ចៃដន្យត្រូវបានឪពុកម្ដាយខាងស្រីឃើញ ទៅប្ដឹង នគរបាលឃាត់ខ្លួនចាត់ការតាមច្បាប់តែម្ដង។
ការចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅផ្ទះរបស់ក្មេងស្រីរងគ្រោះ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ យន់ សុខឃីម អាយុ១៧ឆ្នាំ មុខរបរព្រូរថយន្តស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះភ ស ហ អាយុ១៣ឆ្នាំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ និងក្មេងស្រីទាំងពីរនាក់នោះ បានបង្កាត់ភ្លើងស្នេហ៍តាមបណ្ដាញ សង្គមហ្វេសប៊ុក ដោយពួកគេបានស្គាល់គ្នា និងមានទំនាក់ទំនងស្នេហានេះ បានរយៈពេលកន្លះខែមុនតែ ប៉ុណ្ណោះ។ ពួកគេបានសាសងគ្នាតាមរយៈទូរស័ព្ទ និងបានស្រឡាញ់គ្នាខ្លាំងណាស់ រហូតដល់វេលាយប់ថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានណាត់ជួបគ្នាជាលើកដំបូង បន្ទាប់មកបាននាំគ្នា ចូលទៅផឹកស៊ីរាំលេង ក្នុងកំសាន្តឌីស្កូ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពដដែលបានបន្តទៀតថា លុះដល់វេលាយប់ជ្រៅ ក្មេងស្រីរូបនោះមានអាការៈមិនស្រួលខ្លួន ក៏បានបបួល គ្នាចេញពីក្នុងក្លឹបនោះ និងបានត្រូវរ៉ូវគ្មាចូលទៅដេកនៅផ្ទះសំណាក់ ៣ដុល្លារ ដែលស្ថិតតាមបណ្ដោយផ្លូវ វេងស្រងក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះពួកគេទាំងពីរនាក់ បានស្ម័គ្រ រួមរ័កមេត្រីជាមួយគ្នាយ៉ាង បានសម្រេចចំនួន២ដង ហើយរហូតដល់ ព្រឹកឡើងទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ។
លុះដល់ថ្ងៃទី១៨ ខែកក្កដា ពួកគេបានណាត់ជួបគ្នាម្ដងទៀតនៅផ្ទះខាងស្រី។ បន្ទាប់មកពួកគេបានឱបថើប គ្នានៅក្នុងផ្ទះខាងស្រីនោះ និងត្រូវបានឪពុកម្ដាយខាងស្រីឃើញ ជជីកសួររឿងនាងអត់ចូលផ្ទះកាលពីយប់ ទើបធ្លាយរឿងរួមរ័កគ្នា ក៏បានប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅចាប់ខ្លួនខាងប្រុស ដោយបានចោទប្រកាន់ថា បានចាប់រំលោភកូនស្រីគាត់និងឲ្យនគរបាល នាំយកទៅធ្វើការសាកសួរសាងសំណុំរឿង ចាត់ការតាមច្បាប់៕ សុខាសែនជ័យ