ភ្នំពេញ៖ សំណុំរឿង២ស្ទើរតែដូចគ្នា ពាក់ព័ន្ធនឹងករណីនៃការប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកទាក់ទងរកប្រយោជន៍ រៀងៗខ្លួន តែទីបំផុតភាគីម្ខាងរងគ្រោះ និងភាគីម្ខាងទៀតត្រូវសមត្ថកិច្ចវែកមុខយកទៅផ្តន្ទាទោស។
ករណីទី១ត្រូវបានផេកស្នងការនគរ បាលខេត្តកណ្តាលប្រកាសឲ្យដឹងអំពី បញ្ហានៃការដែលសុភាពនារីទាំងឡាយ និយមលេងហ្វេសប៊ុក ហើយត្រូវចាញ់បោក ជនខិលខូច។ ជនខិលខូចបានប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកទាក់ទងសុំស្នេហ៍ ភាគីម្ខាងទៀតដែលជានារីភេទ។ នៅពេល ដែលភាគីខាងស្រីធ្លាក់ក្នុងអន្លង់ស្នេហ៍ ជន ខិលខូចបានបញ្ឆោតឲ្យជនរងគ្រោះឆាត វីដេអូតាមរយៈឡាញ ដើម្បីដុតបញ្ឆេះ កម្សួលតណ្ហាឲ្យឡើងកម្តៅរួចក៏ដោះ ស្រាយតាមរបៀប(Online Sex)ដើម្បី សម្រេចគោលដៅដោយខ្លួនឯង។ នៅក្នុង ពេលដែលអ្នកទាំង២ស្ថិតក្នុងសមរភូមិ Online Sex ភាគីខាងបុរសបានត្រៀមរួច ជាស្រេចដើម្បីថតសកម្មភាពភាគីខាងស្រី ប្រយោជន៍ទុកគំរាមយកប្រាក់។
លោក រឿន ណារ៉ា ស្នងការរងនគរបាល ខេត្តកណ្តាោលបន្ទាប់ពីទទួលបណ្តឹងពីជន រងគ្រោះបានប្រមូលក្រុមការងារចេញប្រតិបត្តិការតាមរកបុរសម្នាក់ដែលប្រព្រឹត្តអំពើមិនគប្បីទៅលើនារីរងគ្រោះ។ នៅក្នុងរយៈ ពេល៤យប់៥ថ្ងៃទើបសម្រេចការងារបានជោគជ័យដោយបានរារាំង និងទប់ស្កាត់ការ បង្ហោះរូបភាពអាក្រាតរបស់នារីរងគ្រោះ ដែលជនល្មើសបានលួចថត ។
បើតាមចម្លើយរបស់ឈ្មោះ យ៉ែម ប្រុស អាយុ៤៥ឆ្នាំ ដែលជាជនសង្ស័យក្នុងសំណុំរឿងនេះបានឲ្យដឹងថា ខ្លួនបានជាប់ពន្ធ នាគារនៅខេត្តកំពតបន្ទាប់មកត្រូវបានផ្ទេរមកដាក់នៅពន្ធនាគារខេត្តព្រៃវែងដោយជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ៨ករណី (ប្លន់)ដែលត្រូវជាប់ទោសរយៈពេល ១០ឆ្នាំ ។
នៅក្នុងពន្ធនាគារខេត្តព្រៃវែងទណ្ឌិត រូបនេះមានលទ្ធភាពចេញក្រៅមន្ទីរឃុំឃាំង និងអាចលេងកុំព្យូទ័រ ទូរស័ព្ទដៃទំនើបដ៏ សម្បូរបែប ។ ទណ្ឌិតរូបនេះទទួលបានការ អនុញ្ញាតពីលោក អ៊ុ រ៉ាយឿង អនុប្រធាន ពន្ធនាគារខេត្តព្រៃវែងក៏ព្រោះតែទណ្ឌិត រូបនេះធ្លាប់ទិញសម្ភារប្រើប្រាស់មួយចំនួន ឲ្យលោកអនុប្រធានគុក។ ដោយសារឥទ្ធិ ពលនេះឈ្មោះ យ៉ែម ប្រុស មានលទ្ធភាព ប្រើប្រាស់ទូរស័ព្ទ៣គ្រឿងដែលមានលេខ ទូរស័ព្ទ៤ខ្សែ និងកុំព្យូទ័រយួរដៃ១គ្រឿង។
នៅក្នុងពន្ធនាគារទណ្ឌិតយ៉ែម ប្រុស បានបង្កើតគណនីហ្វេសប៊ុកចំនួន៥សម្រាប់ លេងដែលទី១ឈ្មោះ Pros na, ទី២ Bong rin ទី៣ Sotheara ទី៤ បឺតភា កូនម៉ាក់មុំ និងទី៥ឈ្មោះ Chang Chang ។
នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ទណ្ឌិត យ៉ែម ប្រុស មានទំនាក់ទំនងតាមបណ្តាញ សង្គមហ្វេសប៊ុកជាមួយនារីរងគ្រោះ ហើយ ក្លាយជាស្នេហា និងបានទាក់ទងគ្នាជាប្រចាំ និងបានឡាយវីដេអូជាមួយនឹងការបង្ហាញ ប្រដាប់ភេទទៅឲ្យនារីរងគ្រោះមើល ហើយ បន្ទាប់មកក៏សុំឲ្យនារីរងគ្រោះបង្ហាញ ប្រដាប់ភេទនាងមកឲ្យខ្លួនមើលវិញផងដែរ។ ពេលដែលនារីរងគ្រោះបង្ហាញប្រដាប់ ភេទ ទណ្ឌិត យែ៉ម ប្រុស បានយកទូរស័ព្ទ ១គ្រឿងទៀតថតទុកប្រយោជន៍ទុកគំរាម ទារប្រាក់ជាថ្នូរនឹងការមិនបង្ហោះរូបនេះ។
ដោយមានការភ័យខ្លាចភាពអាម៉ាស់ នារីរងគ្រោះបានផ្ញើលុយឲ្យទណ្ឌិត យ៉ែម ប្រុស ៥០០ដុល្លារដាក់តាមគណនីវីង ដែលមានឈ្មោះ ចែម៉ៅ មន្ត្រីពន្ធនាគារខេត្ត ព្រៃវែងជាអ្នកទៅដកលុយ។ ក្រោយមក ទៀតឈ្មោះ យ៉ែម ប្រុស បានទារលុយពី នារីរងគ្រោះចំនួន៥ពាន់ដុល្លារអាមេរិក តែ នាងបានផ្ញើឲ្យតែ១០ដុល្លារ២ដង។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ទណ្ឌិត យ៉ែម ប្រុស បានទូរស័ព្ទចេញពី ពន្ធនាគារខេត្តព្រៃវែងគំរាមទារប្រាក់នារី រងគ្រោះ២ពាន់ដុល្លារ បើមិនបានទេគេនឹង បង្ហោះរូបអាក្រាតកាយរបស់នាងតាម បណ្តាញសង្គមហ្វេសប៊ុក។ ដោយអស់ លទ្ធភាពចំពោះការរកប្រាក់ឲ្យទណ្ឌិតរូប នេះនាងក៏បានដាក់ពាក្យប្តឹង ហើយសមត្ថ កិច្ចក៏បានស្រាវជ្រាវតាមរកឃើញជន សង្ស័យគឺជាទណ្ឌិតដែលកំពុងនៅក្នុងពន្ធ នាគារខេត្តព្រៃវែង ។
នៅក្នុងកុំព្យូទ័រយួរដៃសមត្ថកិច្ចរកឃើញ វីដេអូរបស់នារីរងគ្រោះជាច្រើនក្នុងសំណុំ រឿងដូចគ្នានឹងនារីរងគ្រោះខាងលើនេះ។
ក្នុងសំណុំរឿងដូចគ្នានេះដែរគឺជាករណី ទី២ដែលសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដាបានបញ្ជូនជន សង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញពាក់ព័ន្ធករណីថតរូបសង្សារអាក្រាត កាយហើយគំរាមទារប្រាក់ ។
មន្ត្រីនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ម ភ័ក្ត្រា ហៅ ភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាល ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹង ពីនារីរងគ្រោះជាសង្សារដែលបានប្តឹងពីបទ គំរាមកំហែងហែកកេរ្តិ៍ និងគំរាមទារប្រាក់ ចំនួន៥០០ដុល្លារអាមេរិកជាថ្នូរមិនបង្ហោះរូបភាពអាក្រាតកាយរបស់នាង ។
យោងតាមចម្លើយសារភាពរបស់ជន សង្ស័យបាននិយាយថា រូបគេនិងនារីរងគ្រោះជាសង្សារនឹងគ្នាយូរឆ្នាំហើយដែលផ្តើមចេញពីការស្គាល់គ្នាតាមបណ្ដាញ សង្គមហ្វេសប៊ុករហូតបានរួមរស់ជាមួយគ្នាជាច្រើនលើកច្រើនសា ហើយនៅពេល នៅជាមួយគ្នាជនសង្ស័យតែងតែថតរូប នារីរងគ្រោះអាក្រាតកាយទុក។ លុះក្រោយ មកជនសង្ស័យក៏បានប្រើប្រាស់រូបអាក្រាតកាយទាំងនោះគំរាមទារប្រាក់ពីនារីរង គ្រោះរហូតមក។ ដោយសារតែនារីរង គ្រោះទ្រាំមិនបានក៏បានសុំជនសង្ស័យបែក គ្នា ប៉ុន្តែជនសង្ស័យមិនព្រមនិងបន្តគំរាម បង្ហោះរូបភាពនោះបើមិនឱ្យលុយ ទើបនារីរងគ្រោះសម្រេចដាក់ពាក្យប្តឹងឱ្យសមត្ថ កិច្ចចាប់ខ្លួនតែម្តងទៅ ។
សមត្ថកិច្ចបានបន្តថា ករណីនេះជន សង្ស័យបានយល់ព្រមសងសំណងចំនួន ៥.០០០ដុល្លារទៅជនរងគ្រោះដើម្បីបញ្ចប់ រឿង ហើយភាគីរងគ្រោះក៏យល់ព្រម ប៉ុន្តែ តំណាងអយ្យការមិនយល់ព្រមនិងបញ្ជាឱ្យ នាំខ្លួនជនសង្ស័យទៅកាន់សាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិ វិធី ។
សមត្ថកិច្ចបានបញ្ជាក់ថា រហូតមកដល់ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ សំណុំ រឿងនេះស្ថិតក្រោមចំណាត់ការរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ ។
នេះគឺជាមេរៀនមួយដែលនារីទាំង ឡាយគួរសិក្សាឈ្វេងយល់ឲ្យបានច្បាស់ លាស់ ពីព្រោះថាបញ្ហាបច្ចេកវិទ្យាដែល កំពុងរីកចម្រើននាពេលបច្ចុប្បន្ននេះងាយ នឹងបង្កការរងគ្រោះខ្លាំងណាស់ ៕ ហេង សូរិយា