ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកព្រៃនប់៖ រួមរ័កសម្រេច២លើកបន្តបន្ទាប់ ក្រោយមក នាងនឹកឃើញរត់ប្តឹងប៉ូលិសចាប់ដាក់គុក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍ពីស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនយុវជន១នាក់ ពីបទល្បួងក្មេងស្រីអាយុ១៤ឆ្នាំ រំលោភសេពសន្ថវៈ។

ជនសង្ស័យឈ្មោះសាយ សៀន ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិអូរឧកញ៉ាហេង ឃុំ អូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ។

ក្មេងស្រីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ អាយុ ១៤ ឆ្នាំ ។

ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ម៉ោងប្រមាណ១៤ ក្នុងរោងចក្រ បានលួងលោមរំលោភបាន១លើក លុះដល់នៅថ្ងៃទី១៧ខែកក្កដា ម៉ោង ៩ព្រឹក នៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង លួងលោម រំលោភ បានសំរេច១លើកទៀត។

លុះដល់ថ្ងៃទី១៨​ ខែកក្កដា ជនរងគ្រោះបានមកប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ហើយសមត្ថកិច្ចបានទៅនាំខ្លួនជនសង្ស័យមកសួរនាំ និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕ ឆ្លាម សមុទ្រ


ចែករំលែក៖