ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកូរ៉េខាងត្បូងបានជំរុញឲ្យមានជំនួបពិភាក្សាមន្ត្រីការបរទេសត្រីភាគីជាមួយចិននិងជប៉ុន

ចែករំលែក៖

សារព័ត៌មានយុនហាប់ របស់កូរ៉េខាង ត្បូងបានផ្សាយថា នៅថ្ងៃទី១៨ ខែកក្កដា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kyung Wha Kang បានជំរុញឲ្យមាន​កិច្ចពិភាក្សា ជាមួយមន្ត្រីការបរទេស ចិន និងជប៉ុន បន្ទាប់ពីកិច្ចប្រជុំ មន្ត្រីការបរទេស អាស៊ាន នៅទីក្រុងម៉ានីលប្រទេសហ្វុីលីពីននៅខែក្រោយ។

តាមមន្ត្រីការបរទេសកូរ៉េខាងត្បូងបាន បញ្ជាក់ថា នៅក្នុងជំនួបពិភាក្សារវាងកូរ៉េ ខាងត្បូង នឹងចិនភាគីទាំងពីរនឹងពិភាក្សាផ្តោតសំខាន់ទៅលើ ការវាយបករបស់ចិន ទៅលើកូរ៉េខាងត្បូងក្រោយរដ្ឋាភិបាលទីក្រុងសេអ៊ូល បានសម្រេចឲ្យអាមេរិកដាក់ប្រព័ន្ធមីស៊ីលការពារនៅលើទឹកដីរបស់ ខ្លួន សម្រាប់ទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។

ចំណែកនៅក្នុងជំនួប រវាង កូរ៉េខាង ត្បូង នឹងជប៉ុន នឹងពិភាក្សាទៅលើបញ្ហាស្ត្រីបម្រើផ្លូវភេទ កាលពីសម័យសង្គ្រាម ដែលប្រទេសទាំងពីរមិនទាន់អាចដោះស្រាយចប់នៅឡើយ។

ចំណែកជំនួបពិភាក្សារវាងកូរ៉េខាង ត្បូង នឹងកូរ៉េខាងជើង នៅមិនទាន់មាន គម្រោងនៅឡើយ ថាតើភាគីទាំងពីរអាច នឹងអង្គុយតុពិភាក្សាគ្នាដែរឬទេ។ កូរ៉េខាងជើងតែងតែចូលរួមកិច្ចប្រជុំ អាស៊ានដែល ធ្វើឡើងប្រចាំឆ្នាំ ។ប៉ុន្តែនៅឆ្នាំនេះគេមិន ដឹងថាមានមន្ត្រីការបរទេសកូរ៉េខាងជើង ចូលរួមដែរឬក៏អត់នោះទេ៕ ម៉ែវ សាធី


ចែករំលែក៖