អ្នកចាំទីជម្រើសជាតិអង់គ្លេស Joe Hart របស់ក្លិបMan Cityបានបញ្ចប់ការផ្ទេរទៅ West Ham United រួចរាល់ហើយកាលពីថ្ងៃអង្គារ លើកិច្ចសន្យាខ្ចីជើងមួយរដូវកាល។
សម្រាប់ការខ្ចីជើងនេះក្រុមញញួរធំ West Ham នឹងត្រូវចំណាយប្រាក់៤លាន៥សែនផោន។ ប៉ុន្តែ Manchester Cityក៏ចូលរួមចំណែកផ្តល់ថ្លៃឈ្នួលដល់កីឡាករ Joe Hartមួយចំនួនផងដែរ។
អ្នកចាំទីវ័យ៣០ឆ្នាំរូបនេះត្រូវបានអ្នកចាត់ការ Man City លោក Pep Guardiola ប្រាប់ឲ្យរកទ្រនំថ្មីមួយទៀតក្រោយបញ្ចប់កិច្ចសន្យាដូចគ្នានេះនៅក្លិប Torino ប្រទេសអ៊ីតាលី។
គួរបញ្ជាក់ថា កិច្ចសន្យារបស់ Joe Hart នៅ Manchester City មានសុពលភាពរហូតដល់ដំណាច់រដូវកាល២០១៨-២០១៩ ៕ ដេវីត