ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករគៀង សាម៉ន បានចាកចេញពីកម្ពុជាទៅប្រកួតកីឡាអត្តពលកម្ម នៅប្រទេសកូឌីវ័រ

ចែករំលែក៖

ភ្នំពេញ៖ អត្តពលិកកម្ពុជារត់ចម្ងាយ ៨០០ម៉ែត្រ គៀង សាម៉ន បានចាកចេញេពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីទៅចូលរួមប្រកួតកីឡាអត្តពលកម្ម ក្នុងចំណោមប្រទេសនិយាយភាសារបារាំង នៅទីក្រុង Yamoussoukro នៃប្រទេសកូឌីវ័រ រយៈពេល១១ថ្ងៃ ដឹកនាំប្រតិភូដោយលោក ប៊ូជុំ សេរីអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។ ព្រឹត្តិការណ៍នេះ មានឈ្មោះថា (ហ្វ្រង់កូហ្វូនី) ដែលមានអត្តពលិក មកពីបណ្តាប្រទេសនិយាយភាសារបារាំងចំនួន៥៥ប្រទេស ។

លោកផៃ សុខ គ្រូបង្វឹកកីឡាអត្តពលកម្មជម្រើសជាតិកម្ពុជា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនេះកម្ពុជាបានបញ្ជូនកីឡាករអត្តពលកម្មម្នាក់និងគ្រូងបង្វឹកម្នាក់ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងអប់រំយុវជននិងកីឡា។

ការប្រកួតកីឡាអត្តពលកម្មក្នុងចំណោមប្រទេសនិយាយភាសារបារាំងកម្ពុជាធ្លាប់បានបញ្ជូនអត្តពលិកម្នាក់ទៅចូលរួមប្រកួតម្តងរួចហើយ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ។ ដោយឡែកលើកនេះ ក៏ដូចគ្នាដែរ ពីព្រោះការហ្វឹកហាត់របស់កីឡាករ នូវរក្សាកម្លាំងនិង ល្បឿនរត់ចម្ងាយ៨០០ម៉ែត្រ ដដែល។ លោកបានបន្តថា កីឡាករ គៀង សាម៉នគឺជាបេក្ខភាពតែម្នាក់ ធ្លាប់ធ្វើទៅប្រកួតព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅទីក្រុងនីសប្រទេសបារាំងកាលពីឆ្នាំ២០១៦កន្លងទៅ គឺធ្វើបានសម្រេចក្នុងថិរវេលា១នាទី ៥៥វិនាទី ហើយការហ្វឹកហាត់បច្ចុប្បន្នសាម៉ននូវរក្សាថិរវេលានេះដដែល។

លោក បន្ថែមទៀតថា ល្បឿនរបស់ សា ម៉ន បើនៅក្នុងកម្រិតអាស៊ាន ល្បឿនរត់ចម្ងាយរបស់គៀង សាម៉នអាចនិយាយបានថាកម្រិតសម្ថភាពប្រហាក់ប្រហែលនិងកីឡាករបណ្តាប្រទេសក្នុងតំបន់ ប្រជែងដណ្តើមយកមេដាយ ក្នុងតំបន់បាន តែបើចាញ់គឺចាញ់បន្តិចបន្ទួចប៉ុណ្ណោះ។

ជុំវិញការចេញទៅចូលរួមប្រកួតកីឡាអត្តពលកម្មប្រទេសនិយាយភាសារបារាំងនេះដែរ កីឡាករ គៀងសាម៉ន បានឲ្យដឹងថា ខ្លួនបានចេញទៅចូលរួមព្រឹត្តិការណ៍នេះជាលើកទី២ហើយ គឺលើកទី១នៅទីក្រុងនីស(Nieces) ប្រទេសបារាំងទទួលលទ្ធផលល្អដែរប៉ុន្តែមិនទទួលបានមេដាយនោះទេ។ សាម៉ន បានបញ្ជាក់ថា ដោយឡែកការចូលរួមលើកទី២នេះនៅប្រទេសកូឌីវ័រ លេងវិញ្ញាសា ៨០០ម៉ែត្រដដែល ប៉ុន្តែខ្ញុំគ្នានជំនឿចិត្តថាអាចនាំយកមេដាយត្រឡប់មកជូនជាតិបាននោះទេ។ ប៉ុន្តែសាម៉នសង្ឈឹមថា ទទួលបានបទពិសោធន៍ និងបច្ចេកល្អៗសម្រាប់ទៅចូលរួមព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី១៩ នៅប្រទេសម៉ាឡេស៊ី ខែសីហាខាងមុខនេះ៕ សារីម


ចែករំលែក៖