ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសមីយ៉ាន់ម៉ាប្រកាសពីមូលហេតុនៃគ្រោះថ្នាក់យន្តហោះយោធាដឹកមនុស្ស១២២នាក់

ចែករំលែក៖

ករណីគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធា ដែលបានដឹកមនុស្ស ១០៨នាក់ ជាទាហាននិងគ្រួសារទាហាន រួមជាមួយ ក្រុមពហុនិកា ១៤នាក់ បានជួបគ្រោះថ្នាក់ កាលពីថ្ងៃទី៧ ខែមិថុនា បណ្តាលឲ្យ មនុស្សនៅលើយន្តហោះ ៩២នាក់ ស្លាប់ (រកឃើញសាកសព) និង នៅបាត់ខ្លួន៣០ នាក់ទៀត។

សារព័ត៌មានស៊ិនហួ បានចុះផ្សាយព័ត៌ មានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ដោយដកស្រង់ ព័ត៌មានពីការិយា ល័យមេបញ្ជាការយោធាបានឲ្យដឹង ថា មូលហេតុពិតបណ្តាលឲ្យគ្រោះថ្នាក់ គឺដោយសារតែបញ្ហាអាកាសធាតុដ៏អាក្រក់កើតឡើង និងមានផ្ទាំងទឹកកកក្រាស់ ។ការ ប្រកាសខាងលើ គឺតាមទិន្នន័យនៅក្នុង ប្រអប់ខ្មៅនោះ យន្តហោះដែលបានរក ឃើញ។

យន្តហោះបានបាត់ការទាក់ទងចេញពីយោធាដែនអាកាសមីយ៉ាន់ម៉ា បន្ទាប់ពី ហោះចេញពីព្រលានយន្តហោះ Myeik ដែលមានរយៈពេលខ្លីប៉ុណ្ណោះកាលពីថ្ងៃទី៧ ខែមិថុនា ។

យន្តហោះយោធានោះបានធ្លាក់ចូល ក្នុងសមុទ្រ Andaman ស្ថិតនៅភាគខាង ត្បូងតំបន់ Tanintharyi ដែលមានគោលដៅទៅកាន់រដ្ឋធានីរ៉ងហ្គូន ។ គេបានរក ឃើញសាកសពចំនួន៩២នាក់ ដែលជា បញ្ជាក់ថា ជាជនរងគ្រោះនៅក្នុងករណី ធ្លាក់យន្តហោះនោះ ៕ ម៉ែវ សាធី


ចែករំលែក៖