ព័ត៌មានទាន់ហេតុការណ៍៖

គ្រូជម្រើសជាតិចិន៖ ក្រុមជម្រើសជាតិកម្ពុជាធ្វើបានល្អពិសេសនៅតំបន់កណ្តាល

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និង ជម្រើសជាតិចិន ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះ ពូល J កាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើទីលានពហុកីឡដ្ឋានជាតិកម្ពុជា ដែលបញ្ចប់ក្នុងលទ្ធផល០-០ស្មើ និងទទួលបានម្នាក់១ពិន្ទុ ព្រោះក្រុមជម្រើសជាតិកម្ពុជា ធ្វើបានល្អ ពិសេសនៅតំបន់កណ្តាល។ លោក MassimilianoMaddaloni បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត។

លោក MassimilianoMaddaloniគ្រូU23 ចិន បានសម្តែងការអបអរសាទរជាមួយក្រុមជម្រើសជាតិកម្ពុជា ដែលរកបាន១ពិន្ទុពីក្រុមខ្លួនខណៈដែលកូនក្រុមរបស់លោក បានព្យាយាមលេងអស់ពីសម្ថភាព ដោយពុំបានមើលស្រាលពីសមត្ថភាពក្រុមជម្រើសជាតិកម្ពុជាឡើយ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៥១ឆ្នាំរូបនេះបានអះអាងថា កូនក្រុមលោកលេងអស់ពីកម្លាំងកាយចិត្ត ហើយថ្ងៃនេះ ក្រុមកម្ពុជា ពិតជាធ្វើបានល្អ ពិសេសតំបន់កណ្ដាល ដែលបង្កផលលំបាកយ៉ាងខ្លាំងដល់កូនក្រុមលោក។ លោកបានបញ្ជាក់ថា ប្រសិនបើក្រុមកម្ពុជានៅតែបន្តរក្សាយុទ្ធសាស្ត្រលេងបែបនេះ ក្រុមក្នុងពូលJនឹងពិបាកយកឈ្នះលើក្រុមកម្ពុជាណាស់ ។

ដោយឡែកគ្រូជម្រើសជាតិកម្ពុជាលោក Leonardo Vitorinoបាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា លោកនឹងមិនបោះបង់ ចំពោះលទ្ធផលទោះបីចាញ់ ឬក៏ឈ្នះក៏ដោយចុះ យើងនូវតែខំប្រឹងប្រែងប៉ុន្តែគោលដៅរបស់យើងមិនមែនតែការប្រកួតវគ្គជម្រុះពូលJព្រឹត្តិការណ៍AFC U-23 Championship 2018 ឡើយ។ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជា មានគោលដៅសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដូច្នេះយើងមានមោទនភាព ដោយមានកីឡាករជម្រើសជាតិកម្ពុជា ពាក់អាវជម្រើសជាតិកម្ពុជា ហើយពួកគេធ្វើបានយ៉ាងល្អ ចំពោះការប្រជាមួយក្រុមខ្លាំង របស់ចិន។

លោកបានបន្តថា លោកពិតជាសម្បាយចិត្ត នូវពេលឃើញកីឡាករកម្ពុជា យល់ពីអ្វីដែលខ្លួនត្រូវធ្វើ បើទោះបី ឃើញគូបដិបក្សយើង គេមានចំណុចល្អជាង ដូចជាកីឡាករខ្សែបម្រើរបស់ចិន៣នាក់នៅស្លាប់ទាំង២ប៉ុន្តែយើងបានរៀបចំយ៉ាងល្អ ក្នុងការបិទខ្សែបម្រើរបស់ចិន។ ប៉ុន្តែពួកគេធ្វើមិនបានសម្រេច ដោយមានការរារាំង ពីកីឡាកៅឡាករខ្សែការពារកម្ពុជា ។ លោក Leonardo Vitorino បានកត់សម្គាល់ឃើញថា ក្នុងការប្រកួតជម្រុះពូលJនេះ ក្រុមជម្រើសជាតិជប៉ុន គឺជាក្រុមខ្លាំងព្រោះពួកគេបានចូលរួមលេងគ្រប់ពានរង្វាន់ទាំងអស់ នាពេលកន្លងមក។ លោកបានបញ្ជាក់ថា ពួកយើងអាចធ្វើបាន គ្មាននរណាម្នាក់អាចចាញ់មុនការប្រកួតនោះទេ លុះត្រាការប្រកួតនោះចប់សិនទើបយើងដឹងពីលទ្ធផលចុងក្រោយ។ សម្រាប់ខ្ញុំកីឡាករក្នុងក្រុមទាំងអស់ គឺសុទ្ធតែកីឡាករល្អដូចគ្នា ៕ សារីម


ចែករំលែក៖