ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកជីក្រែងឃាត់ខ្លួនម្ចាស់ផ្ទះបើកល្បែងស៊ីសង បៀរបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងអធិការនគរបាលស្រុកជីក្រែងបានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់
(បៀរ)មួយកន្លែង រហូតឃាត់ខ្លួនបានម្ចាស់ផ្ទះម្នាក់ ចំណែកអ្នកលេង បានរត់គេច​ខ្លួនបាត់​អស់ រួចបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១៤និង២០ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះ ភូមិបេង ឃុំជីក្រែង 
ស្រុកជីក្រែង ខេត្តសៀមរាប។

លោក វរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង និង ជាប្រធាន​ការិយាល័យ​នគរ​បាល​កណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន​នគរ​បាលខេត្ត​សៀម បានប្រាប់ថា ដោយមានការ​ចង្អុល​បង្ហាញពីលោក វរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ឱ្យលោក ដឹកនាំ​កម្លាំង ចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់
(បៀ)អាប៉ោង ឆ្នោតយួន ឆ្នោត សៀម និងចោរ ឆក់ លួច គ្រប់ប្រភេទ ដើម្បីរក្សា សន្ដិសុខ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩​យ៉ាង​តាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ជាក់ស្ដែងបានឃាតខ្លួនជនសង្ស័យ(ម្ចាស់ផ្ទះ)មាន ឈ្មោះ កឺក​ ហុងលី ភេទ
ប្រុស អាយុ៦៥ឆ្នាំ នៅភូមិបេង ឃុំជីក្រែង 
ស្រុកជីក្រែង ចំណែក អ្នកលេង ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យ
រត់គេចបាត់អស់ ក្រោយពីឃាត់ខ្លួនម្ចាស់ផ្ទះកម្លាំងជំនាញបានដកហូត វត្ថុតាង មាន៖ 
ម៉ូតូ ២គ្រឿង , បៀរ ចំនួន ២ហ៊ូ 

 បច្ចុប្បន្នជនសង្ស័យ ដែលជាម្ចាស់ផ្ទះ ត្រូវបានកម្លាំងជំនាញបានរៀបចំ​សំណុំរឿង​បញ្ជូន​ទៅតុលាការខេត្ត នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧ ដើម្បីចាត់ការទៅ​តាមច្បាប់​៕ ប៊ុន​រិទ្ធី


ចែករំលែក៖