ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេចខ្លួន១២ឆ្នាំ ទើបចូលស្រុកវិញ សមត្ថកិច្ចចាប់ញាត់គុកដដែល

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាបចុះ អនុវត្តដីកា ចាប់ខ្លួនលេខ៖ ២១៩៦/២០១១ ចេញដោយលោក ជី សុខ ចៅ​ ​ក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប ពីបទអំពើលួចម៉ូតូកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០​៥ ត្រង់ចំណុច ភូមិ ថ្នល់ទទឹង ឃុំ ព្រះដាក់ ស្រុក បន្ទាយស្រី ខេត្តសៀមរាប ពេលជន​សង្ស័យ​​ត្រឡប់​ចូល​ស្រុក​កំណើតវិញ ទើបកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់​ការិយា​ល័យ​ជំនាញ ហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការភ្លាមៗ។​

ហេតុការណ៍ឃាត់ខ្លួន ធ្វើឡើងនៅវេលាម៉ោង១០និង ៣០នាទីព្រឹក 
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ ស្ថិតនៅផ្ទះជនសង្ស័យ ក្នុងភូមិថ្នល់បណ្តោយ ឃុំ ព្រះដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

លោក វរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង និង ជាប្រធាន​ការិយាល័យ​នគរ​បាល​កណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន​នគរ​បាលខេត្ត​សៀម បានប្រាប់ថា លោកបានឱ្យកម្លាំងជំនាញសហការគ្នាចុះដល់ផ្ទះមុខសញាបានអនុវត្តដីកាចាប់ខ្លួនឈ្មោះ ប៉ោយ ជ្រឹង ភេទប្រុសអា​យុ​ ៤៨ឆ្នាំ រស់ភូមិថ្នល់បណ្តោយ ឃុំ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមដីកាចាប់ខ្លួនលេខ៖ ២១៩៦/២០១១ ចេញដោយលោកជី សុខចៅក្រមជំនុំជម្រនៃសាលាដំបូងខេត្តសៀម​រាប ពីបទអំពើលួច កាលពីថ្ងៃទី ១៧ខែកញ្ញាឆ្នាំ ២០០៥ ត្រង់ចំណុច ភូមិ ថ្នល់ទទឹង ឃុំ ព្រះដាក់ ស្រុក បន្ទាយស្រី
 ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យ ដែលជំនាញ ខាង លួចម៉ូតូ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំ​រឿង បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្ត​ទៅតាម​ផ្លូវ​ច្បាប់៕ ប៊ុន​រិទ្ធី​


ចែករំលែក៖