ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាបករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
តាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញខេត្តបានប្រាប់ថា ជនសង្ស័យទាំង៣នាក់មាន ៖ ទី០១/ ឈ្មោះ ហម សារិត ភេទប្រុស អាយុ២២ឆ្នាំមុខរបរគ្មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀម រាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី០២/ឈ្មោះ ម៉ាត់ ទីភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) និង ទី០៣ /ឈ្មោះ ភេម សុភ័ក្រ្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុ ញៀនក្នុងខ្លួន)។ក្រោយកម្លាំងជំនាញឃាត់ខ្លួន ព្រមទាំងបានធ្វើការដកហូតវត្ថុតាងមាន៖ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០១កញ្ចប់ស្មើនឹងទំងន់០,០១ក្រាម ទាំងសំបក, ទូរស័ព្ទដៃចំនួន ០១គ្រឿង , ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយ ចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូង នៅព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី