ព័ត៌មានទាន់ហេតុការណ៍៖

ដល់អាយុត្រូវស្លាប់! គេកាប់ដើមប្រេងខ្យល់ឯណោះសោះ បែរជាបាក់រលំដួលលើខ្សែភ្លើងទាក់កស្ត្រីម្នាក់កំពុងជិះម៉ូតូដួលបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានហេតុការណ៏កំរនិងកើតមានឡើងដោយចៃដន្យបំផុត ខណៈបុរសម្នាក់បានកាប់ដើមប្រេងខ្យល់ ហើយដួលលើខ្សែភ្លើង ស្របពេលនោះ ស្រាប់តែមានស្ត្រីម្នាក់កំពុងជិះម៉ូតូមកដល់ ក៏ទាក់កនឹងខ្សែភ្លើងបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ហើយត្រូវបានស្លាប់មកដល់មន្ទីរពេទ្យ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ផ្លូវជាតិលេខ១ ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។

យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សូ យ៉ាត អាយុ ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ក្រុងបាវិត។ រីឯជនសង្ស័យដែលកាប់ដើមប្រេងខ្យល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យ៉ាន់ ពៅ ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុបុរសសង្ស័យឈ្មោះយ៉ាន់ ពៅ បានកាប់ដើមប្រេងខ្យល់ ខណៈនោះស្រាប់តែរលំដួលសង្កត់លើខ្សែភ្លើង ចៃដន្យអាក្រក់ ស្រាប់តែមានស្ត្រីម្នាក់ជិះម៉ូតូមកដល់ ក៏ទាក់ក នឹងខ្សែភ្លើងបណ្ដាលឲ្យដួលបោកក្បាលនឹងផ្លូវ យ៉ាងពេញទំហឹងហើយត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបញ្ជូនដល់មន្ទីរពេទ្យ ដោយរបួសធ្ងន់ពេកក៏ដាច់ខ្យល់ស្លាប់តែម្ដង។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី រី៝ឯ ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖