ខេត្តព្រះសីហនុ៖ ស្រាបៀរ Corona ចំនួន200កេស និងស្រាបៀរbudweiser (បាត់វាយហ្សឺ )ចំនួន 90កេះ ដែលក្រុមហ៊ុនចិនមួយទើបលួចនាំចូលគេចពន្ធ ខុសច្បាប់ និងរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Attwood ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក គៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្ធ្វើការដកហូតយកទៅរក្សាទុកនិងមានចំណាត់ការទៅតាមផ្លូវច្បាប់ ខណៈពេលក្រុមហ៊ុន Attwood បានប្តឹងទៅលើក្រុមហ៊ុនចិនដែលបានលបលួចនាំចូលស្រាបៀរខាងលើរំលោភទៅនិងកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនអ៊ែតវូត។
លោក ឡុង ស្រេង អនុប្រធាធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានធ្វើការបញ្ជាក់ថា ស្រាបៀរដែលធ្វើការដកហូតខាងលើនេះ គឺជាស្រាបៀរដែលក្រុមហ៊ុន Attwood ផ្តាច់មុខក្នុងការនាំចូល លលក់ចែកចាយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែក្រុមហ៊ុនចិនមួយនេះ បែរជាបានលបលួចនាំយកមកលក់ចែកចាយនៅលើទីផ្សារក្នុងខេត្តព្រះសីហនុ រំលោភទៅនិងកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន Attwood ទើបត្រូវម្ចាស់ក្រុមក្រុមហ៊ុនដែលទទួលសិទ្ធផ្តាច់មុខក្នុងការនាំចូលស្រាបៀរទាំងពីរប្រភេទខាងលើនេះប្តឹងដើម្បីមានចំណាត់ការទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ឲ្យដឹងផងដែរថា កករណីចុះចាប់ស្រាបៀរខាងលើនេះបានធ្វើឡើងនៅរសៀលម៉ោង ២ និង ៤៥នាទី នៅក្នុងទីតាំងមួយកន្លែង ដែលគ្រោងនឹងបើកលក់ទំនិញ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង- ខេត្តព្រះសីហនុ។លោក ឡុង ស្រេង បានបន្តទៀតថា បច្ចុប្បន្នស្រាបៀរទាំងពីរប្រភេទខាងលើនេះ នឹងនាំយកទៅរក្សាទុក នៅឯស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើមដើម្បីចាត់ការតាមនីតិវិធី ទៅកាន់តុលាការ។
បទល្មើសលួចនាំស្រាបៀរដោយខុសច្បាប់បែបនេះ សំរាប់ខេត្តព្រះសីហនុ ទើបជាលើកទី១ទេ ប៉ុន្តែសំរាប់នៅភ្នំពេញ មានចំនួន ៣ករណីរួចហើយ ដែលត្រូវប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃចាប់បាន។
លោក ម៉េង គ្រុយ តំណាងក្រុមហ៊ុនចិន ខាងលើបានទទួលស្គាល់ថា នេះជាកំហុសឆ្គងដ៏ធំរបស់ក្រុមហ៊ុនរបស់គាត់ ក្នុងការនាំចូលស្រាបៀរខាងលើ។ ជាមួយគ្នានេះ លោក ម៉េង គ្រុយ ក៏សូមអំពាវនាវផងដែរ សូមឲ្យក្រុមហ៊ុនផ្សេងៗ ធ្វើការនាំចូលផលិតផលណាដែលស្របច្បាប់ កុំឲ្យមានបញ្ហាដូចក្រុមហ៊ុនចិនខាងលើទៀត៕ ឆ្លាម សមុទ្រ