ព័ត៌មានទាន់ហេតុការណ៍៖

គាស់ចម្រឹងបង្អួចលួចម៉ូតូ២គ្រឿងបានសម្រេច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ម៉ូតូ២គ្រឿងសង្ស័យត្រូវចោរលួចគាស់ចម្រឹងដែកបង្អួចចូលលួចដោយសុវត្ថិភាព ។

សេចក្តីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ចន្លោះម៉ោង១ដល់៤ ទៀបភ្លឺ មានករណីចោរគាស់ចម្រឹងបង្អួច ចូលលួចយកម៉ូតូអស់២គ្រឿងដោយសុវត្ថិភាព ។

ម៉ូតូដែលបាត់នោះ មួយគ្រឿង ម៉ាក សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 D G ៤៣៣៩ និងមួយគ្រឿងទៀត ម៉ាក សេ១២៥ សេរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1z៣៣៥៣ របស់ម្ចាស់ឈ្មោះ គាំ គឿន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិផ្ចឹកជ្រំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបញ្ជាក់ថា ផ្ទះជនរងគ្រោះ មានកូនស្រីឆ្លងទន្លេ បងប្អូនដេកពេញក្រោមផ្ទះផងដែរ ៕


ចែករំលែក៖