ព័ត៌មានទាន់ហេតុការណ៍៖

លោកចោរ២នាក់ដកកាំភ្លើងបាញ់គំរាមរត់គេចខ្លួនដោយសុវត្ថិភាពក្រោយកាច់កម៉ូតូមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរកាច់កម៉ូតូយ៉ាងសកម្ម២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម មិនស្គាល់ម៉ាកជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿង បម្រុងជិះចេញ ត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោធ្វើឱ្យជនសង្ស័យភ័យយកមិនបានសម្រេចរត់ឡើងជិះម៉ូតូបក្ខពួកដែលឈប់ចាំ ហើយម្ចាស់រត់ដេញតាមនោះ ពួកចោរក៏ដកកាំភ្លើងគំរាមបាញ់ និងរត់គេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតូបលក់ចាប់ហួយតាមបណ្តោយផ្លូវទន្លេមេគង្គ ភូមិទី២ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។​

ម៉ូតូដែលក្រុមចោរកាច់កយកមិនបានសម្រេចម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-6271 ម្ចាស់ម៉ូតូមានឈ្មោះ ម៉ាត់ កទៀត (ខ្មែរឥស្លាម) អាយុ៣៥ឆ្នាំ មានមុខរបរលក់ដូរ មានទីលំនៅកើតហេតុខាងលើ។​

ប្រភពព័ត៌មានពីស្ត្រីម្ចាស់ម៉ូតូរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុប្តីរបស់គាត់បានយកម៉ូតូទៅទុកនៅជិតតូបលក់ដូររួចបានចាក់សោរករត្រឹមត្រូវ តែមិនបានបិតឡុកសន្ទះសោរទេ រួចហើយប្តីគាត់បានទៅថ្វាយបង្គុមនៅក្នុងវិហាចាមនៅក្បែរនោះហើយរូបគាត់ជាប់រវល់អង្គុយលក់ដូរក្នុងតូប។​

បន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់ស្លៀកខោអាវស៊ីវិលនិងពាក់មួកសុវត្តិភាពទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅមិនចាំស្លាកលេខមកឈប់នៅក្បែរតូបរបស់គាត់លក់អីវ៉ាន់ចាបហួយហើយជនសង្ស័យម្នាក់ដែលនៅខាងក្រោយបានដើរសំដៅទៅជិតម៉ូតូរបស់គាត់រួចបានឡើងជិះពីលើធ្វើសកម្មភាពកាត់កម៉ូតូបានសម្រេចបញ្ឆេះបំរ៉ុងជិះតែត្រូវបានរូបគាត់ និងអ្នកជិតខាងឃើញទាន់ស្រែកឆោរឡោបង្កឱ្យមានការណ៍ភ្ញាក់ផ្អើញធ្វើឱ្យរូបគេភិតភ័យចុះរត់ទៅឡើងជិះម៉ូតូដែលបក្សពួកគេកំពុងបញ្ឆេះចាំហើយពេលនោះម្ចាស់ និងអ្នកជិតខាងបានរត់ដេញតាមស្រាប់តែពួកគេដកកាំភ្លើងខ្លីមួយដើមពីចង្កេះមិនស្គាល់ម៉ាកគំរាមបាញ់រួចពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។​

គួរបញ្ចាក់ថាកន្លងមកនៅក្នុងទឹកដីខណ្ឌជ្រោយចង្វារករណីកាច់កម៉ូតូស្ទើរាងរាល់ថ្ងៃហើយពួកគេធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចតែរហូតដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕ ជ្រោយពេជ្រ


ចែករំលែក៖