ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជា ជនកម្ពុជាលោក សុខ ឥសាន បានអះអាង ថា គណបក្សប្រជាជនកម្ពុជាបានសម្រេចផ្តាច់សម្ពន្ធភាពជាមួយគណបក្សខ្មែររួមរួមជាតិដែលមានលោកញឹក ប៊ុនឆៃ ជាប្រធាន ហើយ។ ការផ្តាច់សម្ពន្ធភាពនេះត្រូវបាន អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ប្រាប់ថា មកពីគណបក្សរួបរួមជាតិមានគំនិតទេរ ទៅរកបក្សប្រឆំាង ។
អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា រូបនេះបានពន្យល់ថា រវាងគណបក្សដែល គំាទ្ររាជរដ្ឋាភិបាលថានៅក្នុងសង្គមប្រជា ធិបតេយ្យសេរីពហុបក្ស គណបក្សតិចឬ ច្រើនអាចចងសម្ពន្ធភាពជាមួយគ្នាបាន អាស្រ័យលើឆន្ទៈ និងមានកម្មវិធីដូចគ្នា ឬប្រហាក់ប្រហែលគ្នាដោយឈរលើគោល ការណ៍គាំទ្រគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួម ។
លោក សុខ ឥសាន បញ្ជាក់ថា «នៅ ពេលគណបក្សណាមួយក្នុងសម្ពន្ធភាព បានឈ្នះឆ្នោតបង្កើតរាជរដ្ឋាភិបាលដើម្បីលើកទឹកចិត្តដល់ដៃគូក្នុងសម្ពន្ធភាពរាជ រដ្ឋាភិបាលនៃគណបក្សដៃគូអាចតែងតាំងមន្ត្រីមួយចំនួនរបស់គណបក្សដៃគូក្នុង សម្ពន្ធភាពនោះទៅក្នុងជួររាជរដ្ឋាភិបាលលើមូលដ្ឋាននៃការរក្សានិងមានភាពស្មោះត្រង់ជាមួយដៃគូក្នុងសម្ពន្ធភាពដដែល»។
លោកបានបន្តថា ប៉ុន្តែក្នុងករណីភាគី ក្នុងសម្ពន្ធភាពសម្តែងការក្បត់សម្ពន្ធភាព ងាកចេញពីសម្ពន្ធភាពទៅស្នេហាជាមួយបក្សប្រឆាំងនោះចាំបាច់មន្ត្រីដែលបានតែង តាំងនៅក្នុងជួររាជរដ្ឋាភិបាលត្រូវតែរំសាយ ចេញមិនអាចរក្សាទុកឲ្យស៊ីប្រាក់បៀវត្សរ៍ របស់រាជរដ្ឋាភិបាល ហើយប្រឆាំងនឹងរាជ រដ្ឋាភិបាលបានទេ។ នេះគឺជាលក្ខខណ្ឌនៃ សម្ពន្ធភាពរវាងគណបក្សនយោបាយនឹងគណបក្សនយោបាយដែលមិនអាចលើក លែងឲ្យបានជាដាច់ខាត ។
លោក សុខ ឥសាន បានបញ្ជាក់បន្ថែម ថា «ពិតហើយយើងបានប្រកាសផ្តាច់សម្ពន្ធ ភាពជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ហើយ។ យើងបានផ្តាច់ សម្ពន្ធភាពហើយគាត់បានក្បត់សម្ពន្ធភាព ដូចអ្វីដែលខ្ញុំសរសេរខាងលើថា កាលណា ភាគីណានៅក្នុងសម្ពន្ធភាពហើយក្បត់ សម្ពន្ធភាពអ៊ីចឹងគណបក្សកាន់អំណាចនៅក្នុងសម្ពន្ធភាពផ្តាច់ហើយលុបចោល មន្ត្រីដែលជាសម្ពន្ធភាពនៅក្នុងសម្ពន្ធភាព នោះចេញ។ ដូចអ្វីដែលខ្ញុំនិយាយអ៊ីចឹងគឺមិនអាចឲ្យគាត់ស៊ីប្រាក់រាជរដ្ឋាភិបាល ហើយបម្រើបក្សប្រឆំាងទេ។ មិនអាចទុក បានទេត្រូវតែលុបចេញហើយ» ។
យ៉ាងណាក្តីអ្នកនាំពាក្យគណបក្សកាន់ អំណាចមិនអាចប្រាប់ពីមន្ត្រីមកពីគណ បក្សរបស់លោក ញឹក ប៊ុនឆៃ ចំនួនប៉ុន្មាន នាក់នោះទេ។ ប៉ុន្តែលោកថាលុបឈ្មោះតែអ្នកដែលកំពុងនៅក្នុងគណបក្សរបស់លោក ញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ។
លោកបានបន្តទៀតថា មន្ត្រីរបស់លោក ញឹក ប៊ុនឆៃ មួយចំនួនមិនដឹងរឿងនោះទេ ប៉ុន្តែបញ្ហានោះមកពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សបានដើរខុសនយោបាយងាកទៅរកបក្សប្រឆាំង។ មូលហេតុដែល រាជរដ្ឋាភិបាលស្នើតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៅតាមក្រសួងស្ថាប័ននោះមកពីមានការយោគយល់ពីសម្ពន្ធ ភាពរវាងគណបក្សកាន់អំណាចនឹងគណបក្សរបស់លោក ញឹក ប៊ុនឆៃ ដែលពីមុនបានគំាទ្រពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។
លោក សុខ ឥសាន គូសបញ្ជាក់ថា បើគាត់ងាកទៅរកបក្សប្រឆាំងហើយទុក ធ្វើអ្វីឲ្យគាត់ទៅធ្វើការមួយបក្សប្រឆាំងទៅរឿងហ្នឹងមានតែប៉ុណ្ណឹង ៕ ហេង សូរិយា