ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវបាននិយាយឲ្យដឹងថា ទីតាំងអុីនធើ ណេតដែលបង្កប់ល្បែងភ្នាល់តាមបច្ចេកវិទ្យាក្នុងខណ្ឌឫស្សីកែវបានចាប់ផ្តើមរីកដុះ ដាលដូចផ្សិតហើយមានច្រើនទីតាំង ប៉ុន្តែសមត្ថកិច្ចនគរបាលខណ្ឌហាក់បីដូចជា គ្មានវិធានការលុបបំបាត់នោះទេដែលគេសង្ស័យថា ម្ចាស់ទីតាំងបើកល្បែងភ្នាល់ ខាងលើនេះអាចមានតង្វាយថ្្វាយទៅដល់លោកអធិការហើយទើបគ្មានវិធានការចុះបង្ក្រាប ។
ទីតាំងអុីនធើណេតមួយកន្លែងបានដាក់អក្សរបញ្ជាក់ប្រាប់អ្នកដែលចូលទៅលេងថា ទីតាំងអុីនធើណេតនេះមានយីហោប៉េ ប៉េណេត ស្ថិតនៅផ្ទះលេខ២២៩១ ផ្លូវជាតិ លេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវនោះទេ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងប៉េប៉េ ណេតមួយនេះទើបចាប់ផ្តើមបើក ហើយមានហ្វ្រុីភេសជ្ជៈជូនអ្នកដែលទៅលេង ល្បែងភ្នាល់នៅក្នុងនោះផងដែរ និងបើតាម ពួកគាត់ដឹងភាគច្រើនជាយុវជន ហើយអ្នកចូលទៅលេងខ្លះចាញ់អស់ម៉ូតូក៏មានដែរ។ មិនតែប៉ុណ្ណោះការបើកល្បែងភ្នាល់សុីសង គ្រាន់តែយកស្លាកយីហោដាក់បិទបាំងខាងក្រៅតែប៉ុណ្ណោះធាតុពិតគឺភ្នាល់ដោយដាក់លុយ សូម្បីតែក្មេងៗក៏នាំគ្នាចូលលេងយ៉ាងពពាក់ពពូនទៅចាក់ល្បែងទាំងនេះដែរ។
ការបើកទីតាំងណេតដោយមានបង្កប់ភ្នាល់ចាក់ល្បែងសុីសងតាមប្រព័ន្ធបច្ចេក វិទ្យាខាងលើនេះគឺខុសពីគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាពបាត់ទៅហើយដែលថ្នាក់លើបានដាក់ឲ្យអាជ្ញាធរនិងសមត្ថកិច្ចអនុវត្ត។ នៅពេលដែលអ្នកចូលទៅ លេងចាញ់បែកគំនិតលួច ឆក់ ប្លន់ ខ្លះទៀត ហា៊នដល់សម្លាប់មនុស្សក៏មានដែរ។ ដូច្នេះ សូមអភិបាលខណ្ឌឫស្សីកែវលោក ជា ពិសី ក៏ដូចជាលោក ទៀង ច័ន្ទសារ អធិការ នគរបាលខណ្ឌឫស្សីកែវជួយពិនិត្យមើលទីតាំងណេតទាំងនេះផង។ បើមិនដូចច្នោះទេបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាននឹងធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ។
អ្នកនៅមើលទីតាំងខាងលើជានារីម្នាក់ឈ្មោះនិច សម្រាប់ទូទាត់បុង និងគិតលុយ រីឯមេធំជាម្ចាស់បើកទីតាំងនេះមិនបានចេញ មុខនោះទេ ៕ អរុណរះ