ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកព្រៃផ្សៃរំលោភសម្លាប់នារី១៧ឆ្នាំរួចប្លន់ម៉ូតូ សមត្ថកិច្ចប្រកាសផ្តល់រង្វន់១ពាន់ដុល្លារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រង្វាន់ទឹកប្រាក់ចំនួន១ពាន់ដុល្លារ ជូនចំពោះបងប្អូនដែលឃើញមុខសញ្ញា ឃាតករំលាភសម្លាប់ប្លន់យកម៉ូតូ១គ្រឿង រួចយកសពបោះចោលក្នុងស្រែអក្រាតកាយ កាលពីវេលាម៉ោង៧និង ៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៧ នៅភូមិបល្ល័ង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ឪពុករងគ្រោះបានរៀបរាបថា មុនពេលកើតហេតុកូនស្រីរបស់គាត់ឈ្មោះ ភាង ឃួច អាយុ ១៧ឆ្នាំ បានជូនគាត់ទៅស៊ីឈ្នួលដកស្មៅស្រែ នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃដដែល កូនរបស់គាត់បានជិះម៉ូតូត្រឡប់មកផ្ទះវិញ។ លោកបន្តថាៈ ស្រាប់តែគាត់ក៏បានទទួលដំណឹងថា កូនរបស់គាត់ត្រូវបានស្លាប់អក្រាតកាយ នៅក្នុងស្រែ មានចម្ងាយ១០០ម៉ែត្រពីផ្លូវធំ ចំណែកឯម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ត្រូវបានឃាតកយកទៅបាត់។

លោក មេប៉ុស្តិ៍នគរបាលរដ្ឋាបាលតាគង់ បានប្រាប់ថា ចំពោះឃាតកត្រូវបានសមត្ថកិច្ចជំនាញកំណត់មុខសញ្ញា គឺជាបុរសស្គាល់គ្នាជាមួយជនរងគ្រោះ រស់ក្នុងភូមិជាមួយគ្នា មានឈ្មោះ ជឹម តាក់ ហៅតាក់ អាយុ២៥ឆ្នាំ មានស្រុកកំណើតកើតនៅភូមិពង្រ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកថាៈ ជនដៃដល់ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមចង្គង់ ហោប៉ៅធំៗពីសងខាងពណ៏ស ពាកអាវដៃវែង ពណ៏ផ្ទៃពណ៏ ខៀវ ខាងមុខពណ៏លឿង។

ពាក់ព័ន្ធនិងករណីនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រកាសតាមទំនាក់ទំនងសង្គមហ្វេសប៊ុក និងដាក់លេខទូរស័ព្ទ ០១២ ២២២ ២០៦ ជូនរង្វាន់១ពាន់ដុល្លារចំពោះប្រជាពលរដ្ឋ ឬជនណាដែលផ្តល់ដំណឹងពីមុខសញ្ញាឃាតកលាក់ខ្លូន ឈានរហូតដល់ចាប់ខ្លួនបាន។

លោកស្នងការបញ្ជាក់ថាៈ ក្រោយពីរកម្លាំងនគរបាលការស្រាវជ្រាវឃើញថា ជនសង្ស័យបានជិះកង់ទៅតាមជនរងគ្រោះ ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានបន្សល់ទុកកង់មួយគ្រឿងក្បែរកន្លែងកើតហេតុ រួចជិះម៉ូតូជនរងគ្រោះប្រហែលជា១០០ម៉ែត្រ ក៏ទុកម៉ូតូចោលដោយសារតែម៉ូតូបែកកង់មុខ ព្រមទាំងរកផ្លូវចេញមិនរូចក៏បង្ខំចិត្តទុកម៉ូតូចោល គេចខ្លួនបាត់៕ វណ្ណា

ជនសង្ស័យជាឃាតកឈ្មោះ ជឹម តាក់ ហៅតាក់ អាយុ២៥ឆ្នាំ


ចែករំលែក៖