ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៏ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងបង្ក្រាបបទល្មើស រួមជាមួយក្រុមការងារជំនាញមកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង មន្ទីរជំនាញ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ ៨០នាក់ចូលរួមស្តាប់ក្នុងពិធីផ្សព្វផ្សាយ ។
លោកឧត្តមសេនីយ៏ឯក ហុង វិណុល មេបញ្ជាការរង ទទួលការងារសន្តិសុខ និងបង្ក្រាបបទល្មើស បានថ្លែងក្នុងពិធីផ្សព្វផ្សាយថា កងរាជអាវុធហត្ថដែលមាន ឯកឧត្ត នាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន ក្នុងកិច្ចការបង្ក្រាបបទល្មើសធនធានធម្មជាតិយើងទទួលបានជោគជ័យ និងកាត់បន្ថយបានការកាប់បំផ្លាញធនធានធានធម្មជាតិ បានគួរកត់សម្គាល់ ។
លោក ឧត្តមសេនីយ៏ឯក បានបន្តថាកម្លាំងកងរាជអាវុធហត្ថយើងត្រូវក្តាប់ព៌ត៏មានរាល់សកម្មភាព កាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ ការដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ហើយគ្រប់ករណីបង្ក្រាប មន្ត្រីនគរបាលយុត្តិធម៏កងរាជអាវុធហត្ថនិងត្រូវប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ឬជំនាញផ្សេងៗស្ថិតក្នុងបទល្មើសខាងលើ ។ ក្នុងនោះមានទាំងការបង្ក្រាបធនធានធម្មជាតិនិង ព្រៃឈើ និងការឈូសឆាយរំលោភយកដីរដ្ឋ អាជីវកម្មរ៉ែ ។ល។ កម្លាំងអាវុធហត្ថត្រូវចែងចែកតាំងពីការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងប្រើកម្លាំងមន្ត្រីនគរបាលយុត្តិធម៏ក្នុ ងការកសាងសុំណុំរឿង ដើម្បីចូលរួមជាមួយជំនាញ ។
លោកមេបញ្ជាការរងបានឲ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថក្រោយការបង្ក្រាបបទល្មើសមន្ត្រីនគរបាលយុត្តិធម៏ត្រូវចងក្រងសុំណុំរឿង និងការសន្និដ្ឋានឲ្យបានត្រឹមត្រូវតាមច្បាប់ ឲ្យត្រូវចំគោលដៅនៃបទល្មើស ។
គួរបញ្ជាក់ថានៅខេត្តកំពង់ស្ពឺកន្លងមកកម្លាំងកងរាជអាវុធហត្ថខេត្តបានសហករណ៏បង្ក្រាបបទល្មើសព្រៃឈើ និងឈានទៅបិទរោងសិប្បកម្ម ដេប៉ូឈើ អាជីកម្មវិស័យព្រៃឈើខុសច្បាប់បានជាច្រើនកន្លែង ក្នុងនោះបានចាប់ខ្លួនជនសង្ស័យមួយចំនួនបញ្ជូនទៅកាន់តុលាការ និងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យតាមដីការតុលាការបន្តទៀតផងដែរ៕ សុខមេរា